ព័ត៌មានអន្ដរជាតិ
JD Vance៖ អឺរ៉ុបនិងណាតូនៅតែសំខាន់សម្រាប់អាមេរិក
ក្នុងដំណើរចូលរួមកិច្ចប្រជុំសន្និសីទសន្តិសុខនៅទីក្រុងមុយនិកប្រទេសអាល្លឺម៉ង់ អនុប្រធានាធិបតី JD Vance បានអះអាងជាថ្មីនៅថ្ងៃសុក្រថា សហភាពអឺរ៉ុប និង អង្គការសម្ព័ន្ធមិត្តយោធា NATO នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក។ យោងការផ្សាយរបស់ CNN។

ការអះអាងជាថ្មីរបស់ថ្នាក់ដឹកនាំកំពូលទី២របស់សហរដ្ឋអាមេរិក កើតឡើងក្រោយពេលមានការរិះគន់ខ្លាំងៗដែលថា ការសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន លើបញ្ហាសន្តិភាពអ៊ុយក្រែន គឺជាការំលងសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសភាគីជម្លោះគឺអ៊ុយក្រែន។
សន្និសិទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃសុក្រទី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈនេះ ដោយមានការចូលរួមពីមេដឹកនាំសំខាន់ៗរបស់អឹរ៉ុប អង្គការណាតូ និងមេដឹកនាំនៃប្រទេសជាច្រើនទៀត ដោយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សាក្នុងសន្និសីទនេះ។
CNN បានស្រង់សម្តីអនុប្រធានាធិបតី Vance ដូចនិយាយថា «អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក NATO គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ … ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដថា NATO ពិតជាត្រូវបានបង្កើតឡើងសម្រាប់ពេលអនាគត ហើយផ្នែកមួយនៃការធានាថា NATO ធ្វើការចែករំលែកបន្ទុកតិចតួចបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ដូច្នេះសហរដ្ឋអាមេរិកអាចផ្តោតលើបញ្ហាប្រឈមមួយចំនួនរបស់យើងនៅក្នុងតំបន់អាស៊ីបូព៌ា»។
ការថ្លែងរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ទរឡើងដែលធ្វើឡើងដោយសមាជិកដទៃទៀតនៃរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអាមេរិកកំពុងស្វែងរកការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយនៃគោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងទ្វីបអឺរ៉ុបរាប់ទសវត្សរ៍មកហើយ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងមិនផ្តល់អាទិភាពដល់សន្តិសុខអឺរ៉ុបទៀតទេ ហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើព្រំដែនរបស់ខ្លួន និងការប្រឈមជាមួយប្រទេសចិនដើម្បីត្រួតត្រា។
អនុប្រធានាធិបតី Vance ត្រូវបានស្រង់សម្តី ដោយ CNN ដូចនិយាយថា៖«ពិតណាស់ យើងនឹងនិយាយអំពី NATO ជាពិសេសបំណងប្រាថ្នារបស់ប្រធានាធិបតីចង់ឃើញ NATO ចំណាយធនធានបន្តិចបន្ថែមទៀតលើវិស័យការពារជាតិ។ យើងនឹងនិយាយជាការពិតណាស់អំពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនិងរបៀបនាំវាទៅរកការចរចា ហើយខ្ញុំប្រាកដថា យើងនឹងនិយាយអំពីផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការផងដែរ»។
តាមការគ្រោងទុក អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែយោងតាមការផ្សាយរបស់ Kyiv Post ការជួបនោះមិនមានប្រតិភូរុស្ស៊ីដូចប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងវ៉ាស៊ីតោននោះទេ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត