Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងទាមទារ​ការ​បំភ្លឺ ក្រោយលោក JD Vance ​គំរាម​ប្រើ​សកម្មភាព​យោធា

បានផុស

នៅ

វិមានក្រឹមឡាំង បានស្នើសុំការបំភ្លឺពីសហរដ្ឋអាមេរិក បន្ទាប់ពីការអត្ថាធិប្បាយ​របស់អនុប្រធានាធិបតីលោក JD Vance ដែលលើកឡើងពី «ឧបករណ៍​​​នៃ​អំណាច​យោធា» ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹង​សង្គ្រាម​រវាង​​រុស្ស៊ី និងអ៊ុយក្រែន។

លោក JD Vance (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal នៅមុនសន្និសិទសន្តិសុខទីក្រុង Munich កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ លោក Vance បាននិយាយថា អាមេរិកមានទាំងមធ្យោបាយសេដ្ឋកិច្ច និងយោធា ដើម្បី​ជំរុញ​រុស្ស៊ី​ឲ្យ​យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ​អ៊ុយក្រែន។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រាប់​ថា ភាសាបែបនេះគឺជាចំណុច​សំខាន់​ថ្មីនៅក្នុងជំហររបស់សហរដ្ឋអាមេរិក។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនធ្លាប់បាន​ឮ​ពី​រូប​មន្ត​បែប​នេះពីមុនមកទេ។ ពួកវា​មិនត្រូវបាន​គេ​លើក​ឡើង​មក​និយាយ​ពីមុនឡើយ។ យើងសង្ឃឹមថានឹងទទួលបានការបំភ្លឺនៅក្នុងទំនាក់ទំនងនាពេលខាងមុខ»។

ការ​អត្ថាធិប្បាយ​របស់​លោក Vance កើត​ឡើង​​​ចំ​ពេល​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​​កំពុង​​បន្ត​ដើម្បី​ដោះស្រាយសង្គ្រាម​​អ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា មន្ត្រីអាមេរិក និងរុស្ស៊ីនឹងជួបប្រជុំគ្នានៅទីក្រុង Munich ដោយអ៊ុយក្រែនក៏បានអញ្ជើញផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ តំណាងអ៊ុយក្រែនបានបង្ហាញថា ពួកគេមិនរំពឹងថានឹងមានការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីនៅក្នុងសន្និសីទនោះទេ។ បន្ថែមលើភាពតានតឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាន​ប្រាប់​ថា មន្ត្រីរុស្ស៊ីនឹងមិនចូលរួមសន្និសីទ​ទីក្រុង Munich ឡើយ ដោយសារ​តែ​មិន​ត្រូវ​បាន​អញ្ជើញ និងអះអាង​ថា ព្រឹត្តិការណ៍​នេះ​មាន​ជំហរគាំទ្រ​ខាង​អ៊ុយក្រែន។

វា​មិន​ច្បាស់​ទេ​ថា​តើ​មន្ត្រី​រុស្ស៊ី​នឹង​អាច​ជួប​ពិភាក្សា​ជាសម្ងាត់​នៅ​ខាង​ក្រៅ​សន្និសីទ​ដែរ​ឬ​ក៏​យ៉ាង​ណា។

ខណៈ​​ការ​ចរចា​កំពុង​ដំណើរការ ការ​អត្ថាធិប្បាយ​របស់លោក Vance បានបង្កើនការព្រួយបារម្ភសម្រាប់​ទីក្រុងមូស្គូអំពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលអាចធ្វើ​ឲ្យ​មានការស្មុគស្មាញដល់កិច្ច​ពិភាក្សានាពេលខាងមុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២១ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម