សេដ្ឋកិច្ច
ក្រុមហ៊ុន អ ធី អិន ខេ រីថែល សម្ពោធផ្លូវការហាងលក់សម្លៀកបំពាក់ Cartenz Tactical Cambodia ដំបូងនៅកម្ពុជា ដែលនាំចូលម៉ាកយីហោផ្តាច់មុខពីប្រទេសឥណ្ឌូនេស៊ី
ក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine’s Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅកម្ពុជា ដែលមានសំលៀកបំពាក់ទាន់សម័យ គុណភាពល្អដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប កាបូបស្ពាយ មួក នាឡិកា ហើយក្រៅពីសំលៀកបំពាក់ ក៏មានសម្ភារៈផ្សេងៗ ល្អៗសម្រាប់ប្រើ ធានាទាំងគុណភាព និងតម្លៃ។

ពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាងស្ថានទូតឥណ្ឌូនេសុីប្រចាំកម្ពុជា និងមិត្តភ័ក្ត បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៍អធិកអធមនេះ។
Cartenz Tactical ជាម៉ាកយីហោមកពីប្រទេសឥណ្ឌូនេសុីដែលនាំចូលមកទីផ្សាកម្ពុជាផ្តាច់មុខដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅនៅរោងចក្រ CartenzTactical ផ្ទាល់ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលបើកនៅកម្ពុជា។

សូមទំនាក់ទំនងលេខទូរសព្ទ 095 889 898
ទីតាំងហាង📍Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy







-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត