Connect with us

ព័ត៌មានជាតិ

រដ្ឋតម្រូវឱ្យអ្នកដែលប្រើប្រាស់ដ្រូន​ដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូឡើងត្រូវទៅធ្វើស្វ័យប្រកាស

បានផុស

នៅ

រដ្ឋាភិបាលបានកំណត់វិធានការសន្ដិសុខថ្មីមួយដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសអន្តរក្រសួងចំនួន៣ចុះថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបញ្ជាក់ថាការតម្រូវនេះមិនអនុវត្តន៍ទៅលើដ្រូនដែលប្រើប្រាស់សម្រាប់វិស័យការពារជាតិ និងសន្ដិសុខជាតិនោះទេ។

ដោយឡែកចំពោះការបង្ហោះដ្រូនដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូក្រាមឡើងក្រៅពីត្រូវប្រកាសនៅតាមអធិការដ្ឋាននគរបាលហើយ ក៏ត្រូវរាយការណ៍រាល់ពេលដែលត្រូវការបង្ហោះដ្រូនរបស់ខ្លួនទៅកាន់​ប៉ុស្ដិ៍នគរបាលឃុំសង្កាត់ទីកន្លែងដែលបង្ហោះផងដែរ និងមិនត្រូវហោះលើសពី១២០ម៉ែត្រនោះទេ។

មានទីតាំងមួយចំនួនដែលបានហាមឃាត់បង្ហោះដ្រូនក្នុងប្រកាសអន្តរក្រសួងនេះក្នុងនោះក៏មានលំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

សេចក្ដីប្រកាសនេះក៏ព្រមានពីវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមបទប្បញ្ញាត្តិដែលបានចែងផងដែរ។

ជាការកត់សម្គាល់សេចក្ដីប្រកាសអន្តរក្រសួងនេះចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានទម្លាយពីការចាប់បានគម្រោងរបស់ក្រុមនិយមជ្រុលចង់យកដ្រូនកសិកម្មធ្វើឃាតលើសម្ដេច និងក្រុមគ្រួសារ។ សម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម