ជីវិតកម្សាន្ដ
ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ
គិតមកដល់ពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា លោក ជួងជី ហៅ នាយ កុយ បានកាន់តែប្រសើរច្រើនវិញហើយ បន្ទាប់ពីចូលវះកាត់ដុំសាច់ដែលដុះក្នុង ពោះវៀនធំចេញដោយជោគជ័យ។

ដូចដែលទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗ មកនេះ តារាកំប្លែងល្បីឈ្មោះនៅកម្ពុជា នាយកុយ បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ និងវះកាត់នៅមន្ទីរពេទ្យប្រទេសថៃ ដែលបង្កការព្រួយបារម្ភចំពោះអ្នកគាំទ្រ និងមហាជន។

ដោយឡែកនៅលើផេកផ្លូវការរបស់សមាគមសិល្បករខ្មែរបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចាត់តំណាងសួរសុខទុក្ខតារាកំប្លែងនាយ កុយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសថៃ កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

តារាកំប្លែងនាយ កុយ បានប្រាប់ឲ្យដឹងពីស្ថានភាពជំងឺថា ពេលនេះសុខភាពរបស់នាយបានល្អប្រសើរឡើងវិញច្រើនហើយ គ្រាន់មិនទាន់បានកាត់ចេស។ ហើយនៅថ្ងៃច័ន្ទនេះក្រុមគ្រូពេទ្យត្រូវពិនិត្យម្តងទៀតមើលថា តើសាច់កាចឬអត់ បើសិនជាគ្មានអីទេ ពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅល្ងាចថ្ងៃច័ន្ទនេះហើយ។

ជាមួយគ្នានេះ នាយ កុយ ក៏បានអរគុណដល់ប្រធានសមាគមសិល្បករខ្មែរគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានចាត់តំណាងសួរសុខទុក្ខដល់មន្ទីរពេទ្យថៃ ពិសេសលោកជំទាវតែងតែគិតគូរដល់សិល្បករ-សិល្បការិនីចាស់ជរាមានជំងឺ និងជួបការខ្វះខាតជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល