Connect with us

ព័ត៌មានអន្ដរជាតិ

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

បានផុស

នៅ

តុលាការ​​ព្រហ្មទណ្ឌ​​ថៃ​ បាន​ចេញ​ដី​កា​ហាម​ឃាត់​​​​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន​​ ស៊ីណាវ៉ាត្រា​ ដែល​ហាក់​កើន​​ឡើង​​ឥទ្ធិពល​​នយោបាយ​ក្នុង​ប្រទេសថៃ​ជាថ្មី​ ធ្វើ​ដំណើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈ​​រដ្ឋសង្គម​និយម​វៀតណា ប៉ុន្តែ​អាច​ធ្វើដំណើរ​ទៅកាន់​ប្រទេសព្រុយណេបាន។

​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អមដំណើរ​កូនស្រីពៅ ផែថងថាន ស៊ីណាវ៉ាត្រា ចូលស្បថ​កាន់ដំណែង​នាយករដ្ឋមន្ត្រី​កាលឆ្នាំមុន។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​​នាយករដ្ឋមន្ត្រីថៃ​លោក ថាក់​ស៊ីន ​ដែល​ទើប​​​កើន​លើង​ប្រជាប្រិយភាព​​ក្នុងឆាក​​នយោបាយ​ថៃ បន្ទាប់​ពី​​កូនស្រី​ពៅរបស់​លោក​ឡើង​កាន់​អំណាច​​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ​​​​​​ត្រូវ​បាន​​​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម តែងតាំង​ជា​ទីប្រឹក្សា​​សម្រាប់​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ម៉ាឡេស៊ី​​​​ធ្វើជាម្ចាស់ផ្ទះ​ក្នុងឆ្នាំ នេះ​។

តាមរយៈ​ការ​ចេញ​ផ្សាយ​របស់សារព័ត៌មានថៃ​ក្នុង​ពេលថ្មីៗនេះ តុលាការ​ព្រហ្មទណ្ឌ​ថៃ​​ បាន​​អនុញ្ញាត​​ឱ្យ​លោកថាក់ស៊ីន​​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះរាជាណាចក្រ​ព្រុយណេ តែហាមទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​​វៀតណាម​ដែលស្ថិត​នៅ​ក្នុង​តំបន់់​អាស៊ាន​ដូចគ្នា។

សារព័ត៌មានថៃ​ The Nation កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​ចុះ​ផ្សាយ​ថា ការធ្វើដំណើររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅកាន់​ប្រទេសព្រុយណេ គឺពាក់ព័ន្ធកិច្ចប្រជុំអាស៊ាន បន្ទាប់បានធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ជួបលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម នាពេលកន្លងមក។

ជាមួយ​គ្នានេះ​ ការ​ចេញ​ដំណើរ​​​ទៅ​កាន់​​ប្រទេស​ប្រ៊ុយណេ​របស់លោក​ថាក់​ស៊ីន ត្រូវ​តុលាការ​​ព្រហ្មទណ្ឌថៃ​បង្គាប់​ឲ្យ​លោក​ថាក់​ស៊ីន តម្កល់​ទឹក​ប្រាក់ចំនួនជិត​១៥ម៉ឺនដុល្លារ ដូចពេលលោកធ្វើដំណើរទៅម៉ាឡេស៊ីដែរ គ្រាដែលលោក ថាក់ស៊ីន កំពុងរងបទចោទអំពី«ការប្រមាថមហាក្សត្រ»​។

​ឥទ្ធិពល​​កើ​ន​ឡើង​វិញ​​ដ៏លឿន​​​របស់​លោកថាក់​ស៊ីន​​ក្នុងឆាក​នយោបាយ​ថៃ បានធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​លោក ក៏ដូច​ជា​​សកម្មជន​​នយោបាយ​​ និង​អង្គការ​​មួយចំនួន​​បាន​បង្កើន​ការដាក់​សម្ពាធ​​ទៅលើ​រឿង​រ៉ាវ​​ជាច្រើន​ជុំវិញ​លោក​ថាក់ស៊ីន​រាប់​ចាប់តាំងពី​ការ​ឃុំខ្លួន​ក្លែងក្លាយ​​ពេលលោក​ត្រឡប់​ចូលប្រទេសវិញហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស ប៉ុន្តែ​មិន​ដែលអនុវត្តទោស ព្រោះ​លោក​យក​លេស​ទៅសម្រាកនៅមន្ទីរ​ពេទ្យ​​​យោធា​​រហូត​ដល់​ព្រះមហាក្សត្រ​ថៃ​ព្រះរាជទាន​ទោស​​ជាដើម។ ​

 ​តាមការ​ចុះ​ផ្សាយដោយ​ដក​ស្រង់​ប្រភព​មិន​​​បញ្ចេញឈ្មោះ តុលាការព្រហ្មទណ្ឌថៃ កាលពីថ្ងៃទី១៥ កុម្ភៈ មិនអនុញ្ញាតឱ្យលោកថាក់ស៊ីន ធ្វើដំណើរទៅកម្ពុជា និងវៀតណាម​នោះ​ទេ​ ជាទី​ដែល​លោក​ទទួល​បាន​ការ​អញ្ជើញ​​ពី​​ផ្នែក​ក្រុម​​ធុរកិច្ច​​ឯកជនសម្រាប់​ដំណើរ​ធុរកិច្ច​​​​នៅ​ប្រទេស​វៀតណាម ហើយទៅកាន់​ប្រទេស​កម្ពុជាតាមសំណើរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា៕

ដោយ រ៉ាន់ រើយ​

លោកថាក់ស៊ីន​បង្ហាញ​ស្នាមញញឹម​ពេលចូលប្រទេសវិញ​ក្រោយនិរទេសអស់​១៥ឆ្នាំ។ Reuters
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម