ព័ត៌មានជាតិ
រដ្ឋបាលរាជធានីថ្កោលទោសគម្រោងប្រើដ្រូនវាយប្រហារចូលភូមិគ្រឹះសម្តេចតេជោ
ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈញត្តិថ្កោលទោសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះ គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនកំពូលរបស់ជាតិ និងជា “បិតាស្ថាបនិកសន្តិភាព” នៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាត់ទុកជារដ្ឋបុរស គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងបានផ្តល់នូវទំនុកចិត្តឱ្យដឹកនាំជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។
អំពើភេរវកម្មដ៏ទុច្ចរិតនេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះអាយុជីវិតថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ទាំងក្នុងក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ បង្កឡើងដោយ សកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែចិញ្ចឹមមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់ និងស្រែកឃ្លានអំណាចដោយខុសច្បាប់ ដែលនេះ សបញ្ជាក់ឱ្យឃើញពីវប្បធម៌ហិង្សា និងសន្តានដ៏គ្រោះថ្នាក់បំផុត របស់ពួកភេរវករ ចាំបាច់ត្រូវមានវិធានការបង្ក្រាប និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត។
រដ្ឋបាលរាជធានីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ អំពើភេរវកម្មរបស់ពួកប្រឆាំងជ្រុលនិយម និងសូមយកឱកាសនេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ ច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំង ជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់គឺជាភេរវករដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដោយគ្មានការលើកលែងណាមួយឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ចរាចរណ៍៦ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត