Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ស្ទូឌីយោ​ចំនួន ០១ បន្ទប់ ទាំងស្រុង ក្នុង​ហាង​លក់​ស្បែកជើង ១ កន្លែង ព្រម​ទាំង​ខូចខាត​សម្ភារៈ​មួយ​ចំនួន ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច មក​ជួយ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៣ រសៀល ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ចំណុច​ជាន់​ទី ០១ នៃ​ហាង​លក់​ស្បែកជើង យីហោ «ហា​ដូ ស្តរ» ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង​ទី ០២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​អ្នក​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ជាន់​ទី ០១ ផ្នែក​ខាងក្រោយ នៃ​ហាង​លក់​ស្បែក​ខាងលើ។ ភ្លាមៗ ពួកគាត់​បាន​ឮ​សំឡេង​ស្ត្រី​ស្រែក​ឲ្យ​ជួយ​ចេញពី​ទីតាំង​ឆេះ។ ស្រប​ពេលនោះ​ពួកគាត់​បាន​នាំ​គ្នា​រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ និង​បាន​ចូល​ទៅ​ជួយ​ស្ត្រី​ខាងលើ​ដែល​មាន​ផ្ទៃពោះ​យក​ចុះ​មក​ក្រោម​ដោយ​សុវត្ថិភាព។ ស្ថានភាព​ពេលនោះ គឺ​មិន​អាច​គ្រប់គ្រង​បានទេ ដោយសារ​មាន​ផ្សែង​ច្រើន លាយឡំ​នឹង​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​ពួកគាត់​សម្រេច​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​បង្ក​ការ​រាលដាល។ ដោយឡែក ម្ចាស់​ហាង បាន​បញ្ជាក់​ថា ករណី​ឆាបឆេះ​នេះ បណ្តាល​មកពី​ឆ្លង​ចរន្ត​ចេញពី​កង្ហារ​ស្រូប​ផ្សែង។

អគ្គិភ័យ​នេះ​ដែរ​បាន​បង្ក​ការខូចខាត​បន្ទប់​ស្ទូឌីយោ​ចំនួន ០១ បន្ទប់​ទាំងស្រុង រួម​នឹង​សម្ភារៈ​មួយ​ចំនួន ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ០៤ គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​បន្ថែម៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម