Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះយោចិន២៤គ្រឿង​ហោះ​ឆ្វែល​​នៅជិតកោះ​​តៃ​វ៉ាន់​

បានផុស

នៅ

តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន២៤គ្រឿង​ហោះ​ឆ្វែលនៅជិតកោះរបស់ខ្លួន ស្របពេលដែលនាវាចម្បាំងរបស់កាណាដាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះរបស់ចិនរួមមានយន្តហោះចម្បាំង និងដ្រូនត្រូវបានប្រទះឃើញកាលពីថ្ងៃអាទិត្យកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាយោធានៅជុំវិញកោះតៃវ៉ាន់។ លើសពីនេះប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា យោធារបស់ចិនបានប្រើវិទ្យុទាក់ទងនាវាចម្បាំងកាណាដាដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបានព្រមាននាវានេះឱ្យផ្លាស់ប្តូរទិសដៅ។

បើតាមក្រសួងការបរទេសតៃវ៉ាន់ នាវាចម្បាំងប្រភេទ Halifax-class HMCS Ottawa គឺជានាវាកងទ័ពជើងទឹកកាណាដាដំបូងគេដែលបានឆ្លងកាត់ផ្លូវទឹកនៅឆ្នាំនេះ។ ការឆ្លងកាត់របស់នាវានេះក៏បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាវារបស់សហរដ្ឋអាមេរិកចំនួនពីរ ដែលជានាវាពិឃាតកងទ័ពជើងទឹក និងនាវាអង្កេតមហាសមុទ្រ បានធ្វើការឆ្លងកាត់។

(រូបភាព៖ US Navy)

ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍មុន ពេលដែលនាវាពិឃាត និងនាវាអង្កេតមហាសមុទ្ររបស់អាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របានធ្វើឲ្យយោធាចិនរិះគន់ថា អាមេរិកបានបញ្ជូន «សញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខ»។

នៅពេលនោះទិន្នន័យដែលបានចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញថា យន្តហោះយោធាចិនចំនួន ៦២​ត្រូវ​បានប្រទះឃើញនៅជិតកោះនេះក្នុងរយៈពេល៤៨ម៉ោង ស្របពេលជាមួយនឹងការដឹកជញ្ជូនរបស់នាវាអាមេរិក។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ប្រវែង ១៨០គីឡូម៉ែត្រ ដើម្បីពង្រឹងជាផ្លូវទឹកអន្តរជាតិដែលធ្វើឱ្យចិនខឹងសម្បារ។

ការឆ្លងកាត់ចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាលើកទីមួយ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា។ ការឆ្លងកាត់នេះក៏បានកើតឡើងបន្ទាប់ពីប្រធានា​ធិបតី​​អាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ថាពួកគេ «ប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បី​ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយការបង្ខិតបង្ខំ»។

សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើន​ផ្សេងទៀត​​មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏រឹងមាំបំផុតរបស់តៃ​វ៉ាន់​ និងផ្តល់ជំនួយយោធា ដើម្បីជួយរក្សាសមត្ថភាពការពារដល់កោះនេះ ខណៈទីក្រុងប៉េកាំងថ្កោលទោសជានិច្ចចំពោះការបង្ហាញការគាំទ្រចំពោះទីក្រុងតៃប៉ិពីទីក្រុងវ៉ាស៊ីនតោន៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម