ចរាចរណ៍
នារីវ័យក្មេងម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ រេចង្កូតទៅបុកស្ត្រីជាអ្នកសុំទានម្នាក់ រងរបួសធ្ងន់
នារីវ័យក្មេងម្នាក់ សង្ស័យបើកបរក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែក ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ រថយន្តមិនទាន់អស់ល្បឿន ក៏ទៅបុកស្ត្រីម្នាក់ ដែលជាអ្នកសុំទានដេកតាមសំយាបផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥ នាទីយប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ១ គ្រឿង ម៉ាក Morning KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-8200 បើកបរដោយនារីវ័យក្មេងម្នាក់ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែក រថយន្តខាងលើបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង ហើយមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកស្ត្រីម្នាក់ដែលជាអ្នកសុំទានដេកតាមសំយាបផ្ទះ រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានបុរសម្នាក់ ជិះម៉ូតូម៉ាក Honda scoopy មិនចាំស្លាកលេខ មកដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងទីតាំងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ