Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ មិនខ្វល់ពីគម្រោង​​ EU ដែលហាមឃាត់ការនាំចូលស្បៀងពីអាមេរិក

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ក្នុង​ឥរិយាបទ​​មិន​ខ្វល់ខ្វាយ ចំពោះ​សេចក្ដីរាយការណ៍ដែលថា សហភាព​អឺរ៉ុប​ (EU) កំពុងជំរុញ​លើ​ការហាមឃាត់ការនាំចូល​សណ្ដែកសៀង និង​ទំនិញស្បៀងផ្សេងៗទៀត​ពីសហរដ្ឋអាមេរិក ចំពេល​ដែល​ភាព​តានតឹង​នៃទំនាក់ទំនងរវាង​សម្ព័ន្ធ​ទាំង​២​បាន​កើន​ឡើង ទាំង​ផ្នែកនយោបាយ និងពាណិជ្ជកម្ម​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយ​ចូលរួម​ការប្រណាំងរថយន្ត Daytona 500 ក្នុងរដ្ឋហ្វ្លរីដា លោក Trump បាន​គូស​បញ្ជាក់ជាថ្មីថា​ ​សហរដ្ឋអាមេរិកកំពុងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមអនុវត្ត «ពន្ធគយឆ្លើយតបឱ្យ​ស្មើភាព​គ្នា»​ ដែល​សំដៅលើ​ពន្ធ​ដាក់លើទំនិញ​នៃ​ប្រទេស​ដទៃ ក្នុងអត្រាដែល​ប្រទេសដទៃដាក់លើទំនិញ​របស់​អាមេរិក​។

លោកថ្លែងចំពោះ​ផែនការរបស់​សហភាព​អឺរ៉ុបយ៉ាងដូច្នេះថា៖ «​មិនអីទេ ខ្ញុំមិនប្រកាន់ទេ។ ​ឱ្យពួកគេធ្វើចុះ​។ ឱ្យពួកគេធ្វើ​ វាគ្រាន់តែធ្វើឱ្យ​ពួកគេ​​រងផលប៉ះពាល់ប៉ុណ្ណោះ»។

គួររំឭកថា​ កាលពីថ្ងៃអាទិត្យផងដែរថា​ កាសែត Financial Times បាន​រាយការណ៍ថា គណៈកម្មការអឺរ៉ុបនឹងយល់ព្រមនៅសប្តាហ៍ក្រោយ ដើម្បីសម្រេចការកំណត់ការនាំចូលដ៏តឹងរ៉ឹងលើទំនិញស្បៀងមួយចំនួន ដោយ​ធ្វើឡើងតាមស្តង់ដារផ្សេងៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកសិកររបស់អឺរ៉ុប​ ដោយលើកឡើងផងដែរ​ចំពោះ​​គោលនយោបាយពាណិជ្ជកម្ម​ស្មើភាពគ្នា​របស់​លោក ត្រាំ។

របាយការណ៍បានដដែល​ថា គោលដៅដំបូងនៃគម្រោង​របស់​ប្លុក អាចរាប់បញ្ចូលទាំងដំណាំរបស់សហរដ្ឋអាមេរិក ដូចជាសណ្តែកសៀងដែលដាំដុះដោយប្រើថ្នាំសម្លាប់សត្វល្អិត ខណៈ​កសិករសហភាពអឺរ៉ុបមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់​។

ជុំវិញ​បញ្ហានេះ​ មន្ត្រីសេតវិមានម្នាក់​បាន​ប្រាប់រ៉យទ័រ​ថា ​លោក ត្រាំ កំពុងប្រយុទ្ធដើម្បីពាណិជ្ជកម្មដោយយុត្តិធម៌ និងស្មើភាព​គ្នា​ទៅវិញទៅមក ហើយនឹងក្រោកឈរឡើងសម្រាប់កសិករអាមេរិក។

គួរគូស​បញ្ជាក់ថា​ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​កំពុងកើន​ឡើង បន្ទាប់ពី​លោក​ ត្រាំ ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី ១២ ​មីនា​ពន្ធឆ្លើយតប​ឱ្យស្មើភាពគ្នា​ពីខែមេសា និងពន្ធដាច់ដោយឡែកមួយ​ចំនួន​ទៀត​លើរថយន្ត ឱសថ និងបន្ទះ​ឈីប​។ ខណៈ​បង្ហាញពីទំនោរលើការចរចា សហភាពអឺរ៉ុបក៏​បាន​ប្រកាសថានឹង​វាយបក​ជាមួយនឹង​​វិធានការពន្ធផងដែរ។ ក្រៅពីនេះ​ ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​២ ក៏​រង្គុះរង្គើជុំវិញបញ្ហាសន្តិសុខ​ និងការពារជាតិផងដែរ ជាពិសេស​លើ​បញ្ហា​អ៊ុយក្រែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម