កីឡា
ប្រាក់ មុន្នីឧត្តម ស្ទើរមិនជឿ«កូនខ្មែរអាចធ្វើបាន ក្នុងកម្មវិធី Frenzy Freestyle»
កីឡាករបាល់ទាត់ដ៏ឆ្នើម ប្រាក់ មុន្នីឧត្តម ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួត Frenzy Freestyle វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នៅស្ទួឌីយោបឹងស្នោរ។

មុនពេលប្រកាសលទ្ធផលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ ប្រាក់ មុន្នីឧត្តម បានបង្ហាញចំណាប់អារម្មណ៍ថា ៖«សម្រាប់ខ្ញុំគឺប្លែកភ្នែកមែនទែន ពីព្រោះធ្លាប់តែមើលឃើញតាមទូរសព្ទ តាមទូរទស្សន៍ពីបរទេសគេធ្វើ ហើយពេលខ្ញុំមកមើលផ្ទាល់អីចឹងមានអារម្មណ៍ថា ប្លែកមែនទែន។ ខ្ញុំស្ទើរតែមិនជឿថា មានយុវជន ហើយកូនខ្មែរយើងអាចធ្វើបាន។ ខ្ញុំសូមសរសើរមែនទែនដល់ពួកគាត់ដែលមានទេពកោសល្យ មានជំនាញផ្ទាល់ខ្លួនពិតៗ។ ណាមួយជាកម្មវិធីចេញពីប្រទេសរបស់យើងផង»។

លទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខជន នួន វណ្ណា បានយកឈ្នះបេក្ខជន លន់ ឆៃយ៉ា ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបបេក្ខជន សុំ សាន ដែលបានយកឈ្នះបេក្ខជន ផ្លម ធិញហួស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រ បេក្ខួន សុំ សាន ធ្វើបានល្អខ្លាំងដោយបានយកឈ្នះបេក្ខជន នួន វណ្ណា ដើម្បីក្លាយជាម្ចាស់ជ័យលាភីលេខ១។ ជាមួយគ្នានេះ បេក្ខជន ផ្លម ធិញហួយ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះ លន់ ឆៃយ៉ា។

ក្នុងពិធីបំពាក់មេដាយ និងប្រាក់រង្វាន់ក្រោមវត្តមានឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលផ្តួចផ្តើមឲ្យមានកម្មវិធីប្រកួត Frenzy Freestyle លើកដំបូងនៅកម្ពុជា និងចំណាយធន់ធានទាំងស្រុងដោយគ្មានដៃគូឧបត្ថម្ភ ប៉ុន្តែរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យយុវជនមានជំនាញផ្នែក Freestyle បង្ហាញសមត្ថភាព។ ជាពិសេសផ្នែកមួយដ៏សំខាន់ក្នុងជំរុញវិស័យនេះឲ្យក្លាយជាផ្នែកមួយនៃកីឡាបាល់ទាត់ពិតប្រាកដក្នុងការប្រកួតប្រជែងសមត្ថភាព។

ជ័យលាភី
- លេខ១៖ សុំ សាន ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់២លានរៀល
- លេខ២៖ នួន វណ្ណា ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១លានរៀល
- លេខ៣៖ ផ្លម ធិញហួយ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១លានរៀល
- លេខ៤៖ លន់ ឆៃយ៉ា ទទួលប្រាក់រង្វាន់១លានរៀល





អត្ថបទ៖ វីរបុត្រ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង