Connect with us

ចរាចរណ៍

អាជ្ញាធរខណ្ឌសែនសុខ ដាក់រនាំងដែកបិទចន្លោះឆ្លងផ្លូវ ពេលព្រឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍តំបន់ទឹកថ្លា

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដាក់​រនាំង​ដែក​បិទ​ចន្លោះ​ឆ្លងកាត់​ត្រង់​ចំណុច​តំបន់​មុខ​វត្ត​ទឹកថ្លា រហូត​ដល់​អគារ​ខុន​ដូរ ប៊ូ​យ៉ុង ដែល​ជា​បញ្ហា​បង្ក​ការ​កកស្ទះ​ប្រចាំថ្ងៃ និង​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ការ​ធ្វើដំណើរ​ដល់​លំហូរ​ប្រជាពលរដ្ឋ​ចូល​មក ឬ ទៅ​ធ្វើការ​ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីម កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ប្រាប់ កម្ពុជា​ថ្មី ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់ លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ចាត់​កម្លាំង​សណ្ដាប់ធ្នាប់​ប្រចាំការ​ជាប់​ជា​ប្រចាំ​នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ចាប់ពី​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ រហូតដល់​ស្ពាន​អាកាស ៧ មករា ព្រំប្រទល់​ខណ្ឌ​ទួលគោក ដើម្បី​កុំ​ឲ្យ​មាន​អ្នក​បើកបរ​បញ្ច្រាស និង​ឆ្លង​ទៅមក ជាហេតុ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍។ ចំពោះ​ការ​ដាក់​រនាំង​ដែក​នេះ មិន​មែន​បិទ​ពេញ​មួយ​ថ្ងៃ ឬ រហូត នោះ​ទេ ពេលព្រឹក​បិទ​ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង ៩ ព្រឹក ពេលខ្លះ​ដល់​ម៉ោង ៩ កន្លះ​ព្រឹក តាម​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង ចំណែក​ល្ងាច​បិទ​រនាំង​ដែក​លុះ​ត្រា​តែ​មាន​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់។

លោក សយ ស៊ីម បាន​បន្ត​ថា កន្លងមក ទោះ​មិន​ទាន់​មាន​ការ​ដាក់​រនាំង​បិទ​ចន្លោះ​ឆ្លង​នេះ​យ៉ាងណា​ក្តី ក៏​កម្លាំង​តែងតែ​ឈរជើង​ចាំ​សម្រួល​ចរាចរណ៍​នា​ពេល​ព្រឹកៗ ស្រប​ពេលវេលា​ដ៏​មមាញឹក ដែល​ប្រជាពលរដ្ឋ​សម្រុក​ចូល​មក​បំពេញ និង​ប្រកប​របរ​ទទួល​ទាន​រៀងៗ ខ្លួន។

លោក សេង ស៊ាងហ៊ុន បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ប្រាប់ កម្ពុជា​ថ្មី ថា ការ​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​សព្វថ្ងៃ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចាប់ពី​ស្ពាន​អាកាស​ដី​ហុយ គឺ​ស្ទះ​តាំង​ពី​លើ​ស្ពាន​រហូតដល់​ម្តុំ​អគារ​ខុន​ដូរ ប៊ូ​យ៉ុង គឺ​មាន​ការ​កកស្ទះ​ពិបាក ពេលខ្លះ​យឺតយ៉ាវ និង​ខាត​ពេលវេលា។

ចំពោះ​បញ្ហា​ដែល​នាំ​ឲ្យ​កកស្ទះ​នោះ លោក​ក៏បាន​លើក​ឡើង​ថា ទី១-ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​ច្រើន​មកកាន់​រាជធានី​ភ្នំពេញ។ ទី២-ប្រជាពលរដ្ឋ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មិន​គោរព​ច្បាប់​ចរាចរណ៍។ ទី៣-ការ​យក​ចំណី​ផ្លូវ​ជា​កន្លែង​លក់ដូរ​ផ្ទាល់ខ្លួន។ល។

លោក សេង ស៊ាងហ៊ុន បាន​បន្ត​ថា ប៉ុន្តែ​មួយ​រយៈ​នេះ លោក​សង្កេត​ឃើញ​ថា ចរាចរណ៍​មាន​ភាព​ល្អ​ប្រសើរ ខណៈ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់ យក​របាំង​ដែក​មក​បិទ​ចន្លោះ​ដែល​អាច​ឆ្លងកាត់ ត្រង់​ចំណុច​តំបន់​ទឹកថ្លា​នេះ ដែល​កន្លងមក​ចំណុច​ចន្លោះ​ឆ្លង​នេះ ជា​បញ្ហា​ប្រឈម​កកស្ទះ​ខ្លាំង​បំផុត ជា​ពិសេស​ចន្លោះ​ឆ្លង​មុខ​ពេទ្យ​រ៉ូយ៉ាល់ ព្រោះថា​ត្រង់​ហ្នឹង​មាន​មធ្យោបាយ​ចេញចូល​ច្រើន ហើយ​មាន​ទាំង​បញ្ច្រាស​ឡើង​ពី​ផ្លូវ​ក្នុង​មក​កាក់​មុខ​ថែម​ទៀត​ផង ដែល​បង្អាក់​ដំណើរ​ចំពោះ​អ្នក​ធ្វើដំណើរ​ផ្លូវ​ត្រង់។

លោកស្រី គិត សុខណា ជា​អាជីវករ​លក់ដូរ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចាប់​តាំងពី​អាជ្ញាធរ​ដាក់​របាំង​បិទ​ចន្លោះ​ឆ្លង​ព្រឹកៗ នេះ​មក ចរាចរណ៍​ហាក់​មាន​ភាព​ល្អប្រសើរ​ជាង​មុន​មួយ​កម្រិត មិន​សូវ​កកស្ទះ​ដូច​មុន ទោះ​មិនបាន ១០០% ក៏បាន​សម្រួល ៥០% ដែល​ពីមុន​ស្ទះ​តាំងពី​មើល​ព្រឹក​បើកភ្នែក​មក​ស្ទះ​ហ្មង ទល់​ម៉ោង ១១ ព្រឹក អី​ក៏​មាន​ដែរ។

យ៉ាងណាមិញ ប្រជាពលរដ្ឋ ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដែល​យកចិត្តទុក​ដាក់​ជួយ​សម្រួល​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី​នេះ​បាន​មួយ​ផ្នែក​ធំ​ចំ​គោលដៅ​ជា​អ្វី​ដែល​ពួកគាត់​ត្រូវការ​ចាំបាច់​ក្នុង​ការ​ធ្វើដំណើរ​ប្រកប​របរ​ទទួលទាន​ទៅ​មក ធ្វើការ​តាម​ស្ថាប័ន និង​ក្រុមហ៊ុន​នានា​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម