កីឡា
ផល រតនៈ លើកកត្តាសំខាន់៣នាំឲ្យឈ្នះ ក្រសួងមហាផ្ទៃ យប់មិញ
ក្រុមបាល់ទះវិសាខា បានយកឈ្នះ ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតចុងក្រោយ ជុំទី២ ពានរង្វាន់តេជោលីគ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្នកគាំទ្រភាគច្រើនមានសង្ឃឹមតិចតូចណាស់ដែលវិសាខាដែលអាចយកឈ្នះ ក្រសួងមហាផ្ទៃ បាន បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នាកាលពីសប្តាហ៍មុន ខណៈក្រសួងមហាផ្ទៃជាក្រុមខ្លាំងឈ្នះ៣ប្រកួតជាប់គ្នា ប៉ុន្តែលទ្ធផល ៣-០ បានផ្តល់ឲ្យវិសាខាឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ។
ពាក់ព័ន្ធនឹងលទ្ធផលសប្តាហ៍មុន និងសប្តាហ៍នេះ កីឡាករ ផល រតនៈ ដែលជាអ្នកបិទកណ្តាលដ៏ឆ្នើមរបស់វិសាខា បានបង្ហាញចំណុចសំខាន់មួយចំនួននាំឲ្យវិសាខាទទួលបានជ័យជម្នះ។ ទី១ កីឡាករវាយផ្តាច់ឆ្នើម គួន ម៉ុម បានជាសះស្បើយពីបញ្ហារបួសចង្កេះ១០០%។ ទី២ កីឡាករក្រសួងមហាផ្ទៃបានធ្វើឲ្យខូចខ្លួនឯងច្រើន និងទី៣ លេងដោយមិនខ្វល់ពីការធ្លាក់ ឬឡើង ប៉ុន្តែត្រូវលេងឲ្យអស់ពីសមត្ថភាពដើម្បីក្លិប និងអ្នកគាំទ្រ។
ផល រតនៈ បាននិយាយថា ៖«កាលពីសប្តាហ៍មុន ការប្រកួតជាមួយ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ អត់មានវត្តមាន គួន ម៉ុម ទេ ដោយសារគាត់មានរបួសចង្កេះពេលហ្វឹកហាត់។ ធម្មតា ម៉ុម ជាក្បាលម៉ាស៊ីនសំខាន់ បន្ទាប់ពីអ្នកប៉ះសេ គាត់ជាអ្នករកពិន្ទុបានច្រើនឲ្យក្រុម។ ដូច្នេះពេលគាត់មានបញ្ហា គឺពួកយើងពិបាក»។

«បន្ទាប់មកប៉ះក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមខេត្តស្វាយរៀង ម៉ុម ក៏អត់ទាន់ធូរស្បើយ១០០%ដែរ។ ណាមួយក្រុមទាំងពីរនេះល្អ លេងលឿនៗ អីចឹងធ្វើឲ្យយើងពិបាកលេងដូចគ្នា។ យើងឈ្នះថ្ងៃនេះដោយសារខាងក្រុមក្រសួងមហាផ្ទៃបានខូចបាល់ច្រើនដែរ។ មុននឹងប្រកួតនេះ ពួកយើងក៏មិនសង្ឃឹមច្រើនទេ គឺសង្ឃឹមតិចតូចតែ១%ក្នុងការឡើងវគ្គបន្ត»។
កីឡាករបិទកណ្តាលបានបន្តថា ៖«ម្យ៉ាងទៀត ក្រុមយើងទទួលបានការណែនាំពីគ្រូថា ធ្លាក់ឬឡើងមិនសំខាន់ទេ។ ទោះសង្ឃឹម១%ក៏ដោយ ក៏យើងត្រូវតែបន្តប្រយុទ្ធដើម្បីក្លិបដែរ និងអ្នកគាំទ្ររបស់យើងដែលខ្វាយខ្វល់ពីយើងខ្លាំង»។
ការប្រកួតសប្តាហ៍ចុងក្រោយ វិសាខា បានយកឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ និងចុងក្រោយ បានយកឈ្នះ ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០ ដើម្បីស្ថិតនៅចំណាត់ថ្នាក់លេខ៤ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ ខេត្តស្វាយរៀង លេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ បញ្ជាការដ្ឋានអង្គរក្ស។ ក្រុមពីរដែលធ្លាក់ក្នុងជុំទី២គឺ ស្នងការដ្ឋានរាជធានីភ្នំពេញ និងកងពលធំអន្តរាគមន៍លេខ៣។
គូប្រកួតវគ្គពាក់កកណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមលេខ១ ជួប ក្រុមលេខ៤ និងក្រុមលេខ២ជួបក្រុមលេខ៣។
- ក្រុមខេត្តស្វាយរៀង vs វិសាខា
- ក្រសួងមហាផ្ទៃ vs បញ្ជាការដ្ឋានអង្គរក្ស
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ