ព័ត៌មានអន្ដរជាតិ
ហេតុការណ៍រត់ជាន់គ្នាបណ្តាលឱ្យស្លាប់១៨នាក់នៅស្ថានីយរថភ្លើង New Delhi
មនុស្សយ៉ាងហោចណាស់១៨នាក់ក្នុងនោះមានស្ត្រី១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏រន្ធត់នៅស្ថានីយរថភ្លើងក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៦ខែកុម្ភៈ។

ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង New Delhi រង់ចាំឡើងរថភ្លើង បណ្ដាលឲ្យមនុស្ស១៨នាក់ស្លាប់និងរបួសជាច្រើននាក់ទៀត។
យោងតាមក្រុមមន្ត្រី រថភ្លើងចំនួនពីរត្រូវបានពន្យារពេលនៅស្ថានីយ ខណៈដែលរថភ្លើងទីបី ឆ្ពោះទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងប្រារពពិធីបុណ្យសាសនាហិណ្ឌូដ៏ធំ Kumbh Mela កំពុងរង់ចាំការចេញដំណើរ ទើបមនុស្សបានរុញច្រានគ្នាទៅវិញទៅមកដើម្បីសម្រុកទៅជិះរថភ្លើងនោះ។ ជនរងគ្រោះជាច្រើននាក់ គឺជាអ្នកធ្វើធម្មយាត្រាហិណ្ឌូ ដែលកំពុងធ្វើដំណើរទៅពិធីបុណ្យនោះ។
ដោយសារតែហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏បានបង្ហោះសារលើបណ្តាញសង្គម X ចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ នៅពេលនេះការស៊ើបអង្កេតកំពុងដំណើរការ ហើយអាជ្ញាធរបានប្រកាសផ្តល់សំណងដល់ជនរងគ្រោះផងដែរ។
គួររម្លឹកថា យ៉ាងហោចណាស់មនុស្ស៣០នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅឯពិធីបុណ្យរយៈពេលប្រាំមួយសប្តាហ៍កាលពីខែមុន បន្ទាប់ពីអ្នកកាន់សាសនាហិណ្ឌូរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីជ្រមុជទឹកនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ៕


អត្ថបទ៖ ប៊ុន សុភាព

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ