Connect with us

ជីវិតកម្សាន្ដ

ប៉ូលីសសន្និដ្ឋានមូលហេតុដែលអាចបណ្ដាលឲ្យ Kim Sae Ron ស្លាប់ មិនមែនជាករណីសម្លាប់ខ្លួន

បានផុស

នៅ

កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះ តារាសម្ដែងស្រី Kim Sae Ron ត្រូវបានគេរាយការណ៍មកថា បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះម្នាក់ឯង។ ខណៈប៉ូលីស បានធ្វើការសន្និដ្ឋានជុំវិញការស្លាប់ដ៏ចម្លែករបស់តារាស្រីនេះ ថាជាករណីគាំងបេះដូងស្លាប់ ដោយសារតែបញ្ហាសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះ ប៉ូលីសបានបញ្ចេញហេតុផល៣ចំណុច ដែលពាក់ព័ន្ធនឹងការស្លាប់របស់ Kim Sae Ron នៅក្នុងវ័យត្រឹមតែ២៤ឆ្នាំ។

– មិនមែនជាករណីឃាតកម្ម ព្រោះរកមិនឃើញភស្ដុតាងណាមួយមិនប្រក្រតីជុំវិញផ្ទះ Sae Ron ឡើង។

– រឹតតែមិនមែនមកពីធ្វើអត្តឃាតទៅទៀត ព្រោះ Sae Ron ត្រៀមខ្លួនរួចរាល់ដើម្បីត្រឡប់ចូលសិល្បៈវិញ ហើយនាងតែងតែរកឪកាសដើម្បីបង្ហាញខ្លួន។

– មូលហេតុដែលប៉ូលីសសន្និដ្ឋាននោះគឺ គាំងបេះដូង ស្លាប់ម្នាក់ឯង។ បញ្ហា ផាសុខភាពរបស់ Sae Ron មិនល្អ ការរស់នៅរបស់នាង តែងតែផឹកស្រា និងជក់បារី បរិភោគអាហារមិនល្អ ដែលអាចបណ្ដាលឲ្យបេះដូងនាងគាំង។

គួរបញ្ជាក់ដែរថា នៅពេលដែលគេរកឃើញ Kim Sae Ron ដេកដួលនៅផ្ទះ ក្នុងសភាពអត់ដកដង្ហើម ទោះបីជាគេខំយកទៅមន្ទីពេទ្យជួយសង្គ្រោះក៏មិនអាចទាន់ពេលវេលាដែរ ពេទ្យបានប្រាប់ថា បេះដូងឈប់ដើរច្រើនម៉ោងពេក ដូចនេះ វាយឺតពេលក្នុងការជួយសង្គ្រោះនាងបាត់ទៅហើយ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម