Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងនាំចេញក្រពើជាលើកទី១ ទៅ​ចិន ប្រមាណជាង១ពាន់ក្បាល ​

បានផុស

នៅ

អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ស្ថិតនៅខេត្តសៀមរាប លោក គង់ ម៉ី បានប្រាប់កម្ពុជាថ្មីថា ឆ្នាំ២០២៥ នេះថា កម្ពុជានឹងនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិវៀតណាមជាលើកទី១ ដែលមានចំនួនក្រពើប្រមាណ១១០០ក្បាល នៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ម៉ី បានថ្លែងមកកាន់កម្ពុជាថ្មី នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា សម្រាប់ប៉ុន្មានថ្ងៃនេះ លោកកំពុងដើរប្រមូលក្រពើតាមកសិដ្ឋានមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវស្ដង់ដានាំចេញដាក់តាមកុងតឺន័រ ដែល១គ្រឿង អាចដឹកបានក្រពើចំនួន៥០០ក្បាល។

អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ រូបនេះ បានប្រាប់ឱ្យដឹងទៀតថា ៖«ចំពោះក្រពើដែលត្រូវនាំចេញទាំងនេះ តម្លៃយ៉ាងណា ក៏លោកពុំទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក និងម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើផ្សេងៗទៀត សប្បាយចិត្តនោះ គឺកម្ពុជាអាចនាំក្រពើទៅកាន់ទីផ្សារប្រទេសចិនតាមច្រកព្រំដែនអន្តរជាតិប្រទេសវៀតណាម គោរពតាមស្ដង់ដា និងស្របច្បាប់ត្រឹមត្រូវ ជាលើកទី១ ដែលនេះអាចចាត់ទុកថាជាដំណឹងល្អសម្រាប់អ្នកចិញ្ចឹមក្រពើទាំងអស់ ក្នុងប្រទេសកម្ពុជា ពិសេសគឺខេត្តសៀមរាប នេះតែម្ដង»។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាម ចាប់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ២៤នាក់ ដែលរត់ចេញពីកម្ពុជា

សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជានឹងនាំចេញក្រពើជាលើកទី១ ទៅ​ចិន ប្រមាណជាង១ពាន់ក្បាល ​

ព័ត៌មានជាតិ១៤ នាទីutes មុន

គាំទ្រទំនើបកម្មវិស័យការពារជាតិ ឥណ្ឌា​ផ្ដល់ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្តដល់កងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២១ នាទីutes មុន

ទ្រាំនឹងការប្រមាថមិនបាន! វ៉ាន់ នីឡា អង្គុយយំគគ្រូក ទាមទារយុត្តិធម៌ឱ្យខ្លួន

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកនាំពាក្យ អំពាវនាវកម្មករ-និយោជិត អនុវត្តវិធានការការពារខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺអេដស៍

Sokha Hotels

ព័ត៌មានពេញនិយម