Connect with us

សេដ្ឋកិច្ច

កម្ពុជានាំទំនិញទៅចិនសម្រេចបានជាង ១០០ លានដុល្លារ នៅក្នុងខែមករា

បានផុស

នៅ

ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹក​ប្រាក់​ជាង ១,៥៥ ពាន់លានដុល្លារ​នៅក្នុង​ខែ​មករា​ ឆ្នាំ ២០២៥ មានការកើនឡើង ៣៤,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញ​រវាង​ប្រទេស​​​​​​ទាំងពីរមានទឹកប្រាក់សរុប ១,៥៥ ពាន់លានដុល្លារ កើនឡើង​ ៣៤,៧ ភាគរយ ក្នុង​នោះ​កម្ពុជានាំទំនិញទៅចិន មានតម្លៃជាង ១០៣ លានដុល្លារ ធ្លាក់ចុះ ១៥,៣ ភាគរយ និង​ទំនិញ​ចិន​នាំចូល​មកកម្ពុជា​តម្លៃ ១,៤៥ ពាន់លានដុល្លារ កើន ៤០,៥ ភាគរយ។

ទិន្នន័យដដែលបង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិន ជាង ៧,១% ដែល​មាន​ទឹក​ប្រាក់​ ១,៣៤ ពាន់លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានឱ្យដឹងថា កម្ពុជាទិញ​ទំនិញ​ពី​ចិន​មកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជា​នាំចូលវត្ថុធាតុដើមក៏ច្រើន។

លោកបញ្ជាក់ថា កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំ​ហើយ​នាំចេញ​ទៅ​ទីផ្សារអឺរ៉ុប និងអាមេរិក ដោយ​​សារ​កម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយ​ចំនួនជា​ផលិត​ផលសម្រេច ហើយ​មួយ​ចំនួនជាវត្ថុធាតុដើម។​

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ថ្លែងថា ឱន​​ភាព​​​​ពាណិជ្ជ​កម្មរវាង​កម្ពុជា​ចិនមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្ម​រោងចក្រ​កាត់​ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារ​សេរីជាមួយប្រទេស​ចិនក៏​ដោយ ក៏ឱនភាព​ពាណិជ្ជ​កម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការ​ធំពីប្រ​ទេស​​ចិន ដែលមានសម្ភារ​បរិក្ខាផ្សេងៗ។

លោកបណ្ឌិត ហុង វណ្ណៈបញ្ជាក់ថា តម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀប​ធៀបជាមួយអាស៊ាន ហើយ​សម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។

​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្កាត្របែកព្រៃ
សន្តិសុខសង្គម២៣ ម៉ោង មុន

ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅភាគអាគ្នេយ៍អាមេរិក បណ្តាលឲ្យមនុស្សស្លាប់ ឈានដល់ប្រកាសអាសន្ន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

ចរាចរណ៍២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌសែនសុខ ដាក់រនាំងដែកបិទចន្លោះឆ្លងផ្លូវ ពេលព្រឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍តំបន់ទឹកថ្លា

កោះគុត
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

Sokha Hotels

ព័ត៌មានពេញនិយម