ព័ត៌មានជាតិ
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយនឹងសមត្ថកិច្ចវាស់ជាតិអាល់កុលពេលយប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ដើមហេតុនៃការប៉ះទង្គិចពាក្យសម្តីគ្នានេះ កើតឡើងដោយសារតែលោក សុខ ទូច បានស្នើសុំសមត្ថកិច្ចមើលប្រដាប់វាស់ជាតិអាល់កុលខ្លាចក្រែងប្រើរបស់ដែលគ្នានាំឱ្យឆ្លងរោគ។ ប៉ុន្តែ លោកថា សមត្ថកិច្ចមិនព្រមឡើយហើយថែមទាំងស្រែកគំហកដាក់លោកទៀតថា៖«ហែងស្អីបានមកបញ្ជាកងកម្លាំង?»។ ពាក្យសម្តីនេះហើយធ្វើឱ្យលោក សុខ ទូច ច្រលោតខឹងនាំឱ្យមានការប៉ះសម្តីគ្នាជាមួយសមត្ថកិច្ចតែម្តង។

លោកបណ្ឌិត សុខ ទូច បានរៀបរាប់លើហ្វេសប៊ុកបែបនេះថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែ រីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក(ថ្ងៃអង្គារនេះ) បន្ទាប់មក ក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះ ដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។ លោកបានបន្ថែមថា៖«នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ចអនុវត្តច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឱ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ។ ផ្ទុយទៅវិញគេកំហកថា ហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផង លឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង»។
ប៉ុន្តែ យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច បានសហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុល។ ឃើញដូច្នេះលោកថា សមត្ថកិច្ចថា លោកផ្លុំមិនត្រឹមត្រូវ ហើយរូបលោកផ្លុំម្តងទៀត តែលោកក៏លែងសហការ ហើយនិយាយថា បើលោកខុសចង់ដាក់ខ្នោះលោកដាក់ទៅ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបញ្ជាក់ថា៖«កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំ សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះ ខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក។ មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចរិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត?»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរទៀតថា៖«គេថតខ្ញុំបាន តែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថា ផ្ទះខ្ញុំឆ្ងាយ គេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែ មកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ»។
សូមបញ្ជាក់ជូនថា ទាំងនេះ គឺគ្រាន់តែជាការបញ្ជាក់ពីលោកបណ្ឌិត សុខ ទូច តែម្ខាងតែប៉ុណ្ណោះ។ សារព័ត៌មានកម្ពុជាថ្មី រង់ចាំនូវការបកស្រាយ និងពន្យល់បំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចចំពោះករណីនេះ៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៥៥ នាទីutes ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)