Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បញ្ជាក់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំពុងបន្តដំណើរការសាងសង់នៅពាក់កណ្ដាលខែកុម្ភៈនេះ

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន ថា ដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ឆ្នាំ២០២៥ ដោយសារតែទាក់ទងទៅនឹងនីតិវិធីការសិក្សាស្រាវជ្រាវ ទើបធ្វើឱ្យការចាប់ផ្ដើមដំណើរការសាងសង់នៅពាក់កណ្ដាលខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា កាលពីចុងឆ្នាំ ២០២៤ យើងបានចាប់ផ្ដើមសាងសង់ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមកការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីជាបន្តបន្ទាប់ទៀត។

បើតាមលោក គួច ចំរើន ចំពោះការសាងសង់ព្រែកជីកនេះ ជាដំបូង ត្រូវដោះស្រាយផលប៉ះពាល់ បន្ទាប់ពីដោះស្រាយហើយត្រូវចុះវាស់វែង ហើយបច្ចុប្បន្ននេះ ក្រុមការងារបានវាស់វែងបានចំនួនពីរភូមិហើយ។ លោក​បានបន្ថែមថា ចំណុចដែលចាប់ផ្ដើមអនុវត្តនោះ គឺចាប់ផ្ដើមពីអាងទឹកយុវជនដែលក្រុមការងារកំពុងតែធ្វើការវាស់វែង បន្ទាប់ពីវាស់វែងរួចហើយ នឹងឈានទៅការចុះកុងត្រាកិច្ចសន្យារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនឹងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

កោះគុត
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥៤ នាទីutes មុន

លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា

Sokha Hotels

ព័ត៌មានពេញនិយម