ព័ត៌មានជាតិ
ស្អែក សម្ដេចធិបតី នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង២ពាន់នាក់
តាមការគ្រោងទុកនៅព្រឹកថ្ងៃស្អែកទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង២ពាន់នាក់ នៅសាលពិពរណ៌ និងបច្ចេកវិទ្យាកោះពេជ្រ។

របាយការណ៍ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្របរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយសសរុបចំនួន២៥៥១នាក់ ក្នុងនោះនិស្សិតនារីចំនួន១១៦៩នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ និងនិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចំនួន៦៩នាក់។
សាកលវិទ្យាល័យ ចាត់ទុកវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ថាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះវិស័យអប់រំ និងការចាត់ទុកវិស័យអប់រំជាអាទិភាពទីមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប គឺកើតចេញពីអង្គការក្នុងស្រុកមួយដែលបណ្ដុះបណ្ដាលជំនាញខ្លីៗ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ជាផ្លូវការនៅក្នុងឆ្នាំ២០០២។
រាប់ចាប់ពីឆ្នាំសិក្សា២០០៤ មកដល់ឆ្នាំ២០២២ សាកលវិទ្យាល័យ បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជាលើសិស្សវិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ចំនួន៦៤ ៤៦៣នាក់ ក្នុងនោះមាននិស្សិតជានារីចំនួន២៧ ០៤៥នាក់ រាប់ទាំងនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅពេលនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា