Connect with us

ព័ត៌មានជាតិ

ធនាគារកណ្តាលកម្ពុជា-ម៉ាដាហ្កាស្កាសហការគ្នាលើការអភិវឌ្ឍ​វិស័យហិរញ្ញវត្ថុ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់(MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរលើអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុ​ ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ MoU​ ត្រូវបានត្រូវបានចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា​ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

​​លោក Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិ។

លោកមានសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

លោកស្រីបណ្ឌិត ជា​ សិរី បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធនាគារកណ្តាលម៉ាដាហ្កាស្កា ដែលបានចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង។ លោកស្រីបានបង្ហាញការតាំងចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។

លោកស្រីបានមានប្រសាសន៍ថា៖« សមភាគីម៉ាដាហ្កាស្កាផងដែរអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ ម៉ាដាហ្កាស្កា នាពេលខាងមុខ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម