Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បន្ទោស ហ្សេលេនស្គី ថា ជាមនុស្សមើលមិនបានវែងឆ្ងាយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៨ខែកុម្ភៈឆ្នាំ២០២៥ សេតវិមានបានស្តីបន្ទោសទៅប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀរ ហ្សេលេនស្គី ថា ជាមនុស្សគ្មានចក្ខុវិស័យវែងឆ្ងាយ ដែលមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រមកឲ្យសហរដ្ឋអាមេរិក។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Brian Hughes និយាយថា រដ្ឋបាលលោក ត្រាំ បានផ្តល់ឱកាសមាសទៅហើយ ប៉ុន្តែបែរជាលោក ហ្សេលេនស្គី មិនចាប់យកទៅវិញ ព្រោះគាត់ជាមនុស្សមើលមិនបានវែងឆ្ងាយ។

ការអះអាងរបស់លោក Hughes កើតឡើងបន្ទាប់ពីលេចព័ត៌មានថា លោក ហ្សេលេនស្គី រារាំងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់ មិនឲ្យស៊ីញ៉េលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែណាមួយឡើយ។

លោក Brian Hughes (រូបថត៖ San Antonio Express)

ការអះអាងនេះទៀតសោត កើតឡើងបន្ទាប់ពីប្រភពស្និទ្ធិនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទម្លាយថា លោក ត្រាំ ប្រហែលបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែលមេដឹកនាំសេតវិមានចិញ្ចឹមចិត្តចង់បាន ជាថ្នូរជាមួយនឹងជំនួយយោធាដល់ទីក្រុងកៀវ។

យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

(រូបថត៖ Reuters)

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។

ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ៖ អ៊ុយក្រែន ត្រូវតែរៀបចំការបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម