Connect with us

ព័ត៌មានជាតិ

រណ្តៅ​ជីករ៉ែ​មាស​នៅ​អូរខ្វាវខេត្ត​មណ្ឌលគិរី បំពាក់​ប្រព័ន្ធ​សេនស័រ​ ផ្តល់​សញ្ញា​ព្រមានដឹង​មុន ពេល​មាន​​​គ្រោះថ្នាក់​ ​ ​

បានផុស

នៅ

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែល​ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​មាន​មូលដ្ឋាន​នៅ​​ប្រទេស​អូស្រ្តាលី បាន​អះអាង​ពី​ការ​អនុវត្ត​ស្តង់ដា​សុវត្ថិភាព​ជា​អន្តរជាតិ លើ​ប្រតិបត្តិការ​​រុក​រក​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ​ខេត្ត​មណ្ឌលគិរី។

ខណៈ​ដែល​កន្លង​ទៅ ឃើញ​មាន​ហេតុការណ៍​និងការ​​ផ្សព្វផ្សាយ​ពី​ករណី​កើត​គ្រោះថ្នាក់នៅតាម​ការដ្ឋាន​រ៉ែ​​ដូច​ជា​ការ​បាក់ដី ការ​ជន់លិច​តា​ម​ការដ្ឋាន​​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​រ៉ឺណេសង់ បាន​អនុវត្តិ​គោលការណ៍​ច្បាប់​សុវត្ថិភាព ១០០% ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ការពារ​បុគ្គលិក​បម្រើ​ការងារ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​រដ្ឋបាល​ នៃ​ក្រុមហ៊ុន​រីណេសង់​ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ ផល្លា ប្រធាន​រដ្ឋបាល​ និង​ធនធាន​មនុស្ស​ក្រុមហ៊ុន​រឺណេសង់​ បាន​គូស​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ ក្រុមហ៊ុន​បាន​ដាក់​ចេញ​ការ​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ជា​ចម្បង ​ទៅ​លើ​បុគ្គលិក​បម្រើ​ការងារ​នៅ​ការដ្ឋាន ដែល​ទាមទារត្រូវ​​អនុវត្ត​ពេញលេញ​ ខណៈ​ស្តង់ដា​សុវត្ថិភាព​ត្រូវ​រៀបចំ​យ៉ាង​ល្អិតល្អន់​ហើយ​រាល់​បុគ្គលិក​ត្រូវ​តែ​គោរព។

«គោលការណ៍​សុវត្ថិភាព​របស់​ក្រុមហ៊ុន​សម្រាប់​បុគ្គលិក​ទូទៅ និង​ក្រុមហ៊ុន​ម៉ៅការ ត្រូវ​អនុវត្ត​ឲ្យបាន​ដាច់​ខាត​​តែ​ម្តង។ នៅ​ពេល​លក្ខខណ្ឌ​ស្តង់ដារ​អន្តជាតិត្រូវ​បាន​អនុវត្ត​ គ្រោះថ្នាក់​សឹង​តែ​គ្មាន»។ នេះ​បើ​តាម​លោក នូ ផល្លា។

បន្ថែម​ពីនេះ ក្រុមហ៊ុន​មាន​អ្នក​ជំនាញ​មកពី​ស្រុក​ក្រៅ ដើម្បី​វាយតម្លៃ​ពី​ច្បាប់​សុវត្ថិភាព និង​សុខុមាលភាព​បុគ្គលិក​បម្រើ​ការ​នៅ​តាម​ការដ្ឋាន​។

ទិដ្ឋភាព​នៅ​ក្នុង​ការដ្ឋាន​រ៉ែ​មាស​នៅ​អូរខ្វាវ កន្លងទៅ​ក៏​កើត​មាន​កត្តា​​ធម្មជាតិ​មួយ​ចំនួន​។ ពេល​ខ្លះ​ទឹក​ភ្លៀង​ច្រើន​ពេក​ បាន​ធ្វើ​ឲ្យ​រចនាសម័្ពន្ធ​ជួប​ផល​លំបាក ប៉ុន្តែ​លក្ខណ​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​គឺ​អត់​មាន​ទេ។ នេះបើតាម លោក នូ ផល្លា។

លោក នូ ផល្លា បាន​ថ្លែងថា នៅ​ការដ្ឋាន​រ៉ែ​មាស​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្ត​ការ​នៅ​អូរខ្វាវ ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ដំឡើង​ប្រព័ន្ធព្រមាន​ ករណី​កើត​មាន​​ដូចជា​​បាក់​ជញ្ជាំង​ដែល​ផ្តល់​សញ្ញាឲ្យ​កម្មករ​បាន​​ដឹងមុនដើម្បី​បញ្ចៀស​គ្រោះថ្នាក់។

«នៅ​តាម​ជញ្ជាំងរណ្តៅ​​ គឺ​យើង​បាន​ដាក់​ប្រព័ន្ធ​សេនស័រ រាល់​មាន​ការ​រំកិលជញ្ជាំង​ខុស​ប្រក្រតី​ វា​នឹង​ផ្តល់​សញ្ញា​ឲ្យ​ដឹង​ភ្លាមៗ ខណៈ​បុគ្គលិកដែលពាក់ព័ន្ធ​ការងារ​ក្នុង​ការដ្ឋាន ​បាន​អនុវត្ត​គោលការណ៍​សុវត្ថិភាព​​បង្ការ​មិន​ឲ្យ​មាន​គ្រោះថ្នាក់»។

បើតាម លោក​ នូ ផល្លា គ្រោះថ្នាក់​នៅ​ការដ្ឋាន​រ៉ែ​ភាគច្រើន ពាក់ព័ន្ធ​ទៅ​អ្នក​រុករក​រ៉ែ​មាស​ខុស​ច្បាប់ ដែល​មិន​បាន​អនុវត្ត​ស្តង់​ដា​សុវត្ថិភាព​បាន​ត្រឹមត្រូវ។ ​ដូចជា​ទឹក​ភ្លៀង​ជន់ ឬ​ការ​បំផ្ទុះ​ដែល​មិនគោរព​គោលការណ៍​សុវត្ថិភាព ដែល​ជា​ការ​ប្រថុយប្រថាន​​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ពី​រដ្ឋាភិបាល​​ បាន​ចាប់ផ្តើម​រុក​រក​រ៉ែមាស​នៅក្នុងតំបន់អូខ្វាវ ខេត្តមណ្ឌលគិរីតាំងពី​ឆ្នាំ ២០២១ ដែល​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នៅ​ក្នុង​រណ្ដៅរ៉ែមាសចំនួន ៧ រណ្ដៅ និង​គ្រោង​នឹង​បន្តរណ្តៅទី ៨ បន្ថែមទៀត។ សមត្ថភាព​ទាញ​ចម្រាញ់​រ៉ែ​មាស​​របស់​ក្រុមហ៊ុន​បាន​ពី​ ៣០០ ទៅ ៤០០ គីឡូក្រាមក្នុង ១ ខែ។ នេះ​បើតាម​ប្រភព​ក្រុមហ៊ុន។

បើតាម​​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​ បច្ចុប្បន្ន​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចំនួន ១១ ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​នៅ ៦ ខេត្ត ដោយ​នៅក្នុងនោះ​មាន ៧ គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ​២០២១ និង ៤ គម្រោង ស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN៖ ប្រជាជនស៊ីរីជាង​១លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួល​​រលំ​របប​លោក Assad

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា២០២៥ នៅដើមខែមីនា

ក្មេងទំនើង
សន្តិសុខសង្គម២៨ នាទីutes មុន

ពលរដ្ឋថា ក្នុងមូលដ្ឋានខណ្ឌ៧មករា ហាក់ស្ងប់ស្ងាត់បញ្ហាបទល្មើស និងក្រុមក្មេងទំនើង ជាពិសេសនៅតំបន់បុរីកីឡា

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិទេ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រសួងមហាផ្ទៃដាក់កំហិតឱ្យសង្គមស៊ីវិលផ្ញើរបាយការណ៍ហិរញ្ញវត្ថុមកខ្លួន កុំឱ្យហួសខែកុម្ភៈ

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៥ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ធ្លាក់​ឡានក្រុង​ពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់​និង​របួស​ជាច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម