Connect with us

ចរាចរណ៍

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

បានផុស

នៅ

មន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ និងបុរសជនជាតិវៀតណាមម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកដីធុនធំ និងរថយន្ដកាមេរីបាឡែននៅលើផ្លូវកណ្តាល ដីក្រុមហ៊ុនចម្ការចេក វៀតណាម​ ថាកូអាគ្រី ស្រុកលំផាត់ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្រុមហ៊ុនចម្ការចេកវៀតណាម ថាកូអាគ្រី ភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បង្កឡើងរវាងរថយន្ដធុនធំបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៤៦៥០ បុកជាមួយរថយន្ដកាមេរីបាឡែនពាក់ស្លាកលេខ ២N ០៣៤០ ក្នុងទិសដៅបញ្ច្រាសគ្នា។ ក្រោយពីកើតហេតុតៃកុងរថយន្ដបែនដឹកដីបានគេចខ្លួនបាត់។

របាយការណ៍បញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដបែនដឹកដីបានបើកបរក្នុងទិសដីពីលេចទៅកើត លុះពេលមកដល់ចំណុចកើតហេតុក៏បុកគ្នាជាមួយរថយន្តកាម៉ារីបាឡែនក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យជិះក្នុងរថយន្ដកាមេរីបាឡែនចំនួន៥នាក់ ក្នុងនោះមានមន្ត្រីកងរាជងាវុធហត្ថ៤នាក់ បានកៀបជាប់ក្នុងរថយន្ដស្លាប់ភ្លាមៗ។ តាមរបាយការណ៍បញ្ជាក់ថា មូលហេតុបឋម បណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែន ចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដ​បែនដឹកដី។

តាមរបាយការណ៍ មន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ ជាមន្ត្រីបម្រើការងារនៅស្នាក់ការ ៧៨៣ ខេត្តរតនគិរី មានឈ្មោះ ១ ប្រាក់ សុខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។២ឈ្មោះ មុន មេងលៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ ៣ឈ្មោះ អេង ពិសី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខមន្ត្រីអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ និងទី៤ឈ្មោះ អ៊ុង សុផានី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខមន្ត្រីអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ ចំណែកម្នាក់ទៀតជាជនជាតិវៀតណាម មានឈ្មោះ ទ្រុង វ៉ាន់ថាញ់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនចម្ការចេក ទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រោយពីកើតហេតុ មន្ត្រីនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្តរតនគិរីបានចុះវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋានខេត្តរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំង៥នាក់ ត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឃួន សុដារី
នយោបាយ១ ម៉ោង មុន

ក្នុងរយៈពេល៣ខែប្រធានរដ្ឋសភាជួបភ្ញៀវបរទេស១៩លើកជំរុញវិស័យការទូតសភា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន THAGO AGRI បង្ហើប​ផែនការ​​​​បង្វាស់​​ពូជគោអឺរ៉ុប​​​ឲ្យ​ពលរដ្ឋចិញ្ចឹម​ និងទិញចូលក្នុងតម្លៃសមស្រប

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ ជុំវិញទស្សនកិច្ចផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្រ្តី៖ ត្រូវធានាថា អ្នកទទួលបានបណ្ណសមធម៌ ជាពលរដ្ឋក្រីក្រពិតប្រាកដ

អង្គរក្ស
សន្តិសុខសង្គម៦ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២៤ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

Sokha Hotels

ព័ត៌មានពេញនិយម