Connect with us

ព័ត៌មានជាតិ

ការបង្កើត CGCC មិនត្រឹមឆ្លើយតប​តម្រូវការទុនរបស់ SME ប៉ុណ្ណោះទេ ​ប៉ុន្តែ​ចូលរួមជំរុញសកម្ម​ភាពសេដ្ឋកិច្ច​

បានផុស

នៅ

ប្រធានទំនាក់ទំនងសាធារណនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បាន​អះអាង​ថា ការបង្កើតសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) មិន​ត្រឹម​តែ​បាន​ចូល​រួម​ចំណែក​ក្នុងការ​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នានា មិន​ថា​កម្រិត​សហគ្រាស​ធុនតូច​ និង​មធ្យម (SME) និង​កម្រិត​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទេ ប៉ុន្តែ​វា​ជា​តម្រូវ​ការ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង តុងងី បាន​មាន​ប្រសាសន៍​ថា CGCC បាន​បង្កើត​ឡើង​នៅ​ពេល​ដែល​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​មាន​ភាព​មិន​ប្រាកដ​ប្រជាពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាក់ស្ដែង​ សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ​ ដូចជាអាជីវកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​មិន​ច្បាស់​លាស់ ស្ថាន​ភាព​ដែល​ចំណូល​របស់​ពួក​គេ​​ធ្លាក់​ចុះ​ ​ជា​ហេតុ​ធ្វើ​ឱ្យ​តម្រូវ​ការ​ឥណទាន​មានការ​កើន​ឡើង​ខ្ពស់ និង​មាន​ភាព​ចាំ​បាច់​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

លោក​លោកឡើងបន្ថែម​ថា៖« នៅ​ពេល​ស្ថាន​ភាព​សេដ្ឋកិច្ច​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់ ​នោះ​វា​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​នានា ត្រូវការ​ដើម​ទុន​ដើម្បី​យក​មក​ស្តារ​អាជីវកម្ម​របស់​ពួកគេ ឬ​ក៏​ត្រូវ​ការ​ដើម​ទុន​ដើម្បី​មក​ទប់​អាជីវកម្ម​ ឬ​យក​ទៅ​បង្វែរ​ទិស​ដៅ​ស្ថានភាព​​អាជីវកម្ម​របស់​ពួក​គេ​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​សម​ស្រប​ដើម្បី​ដោះ​ស្រាយ ​បញ្ហា​»។

ជាក់ស្តែង ​ជុំ​វិញ​ការ​បង្កើត​ឡើង នូវសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ CGCC គឺ​ពិត​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​​ទាំង​អស់​នេះ​បាន​យ៉ាង​ពិត​ប្រាកដ​ មិន​ថា​តែ​កម្រិត​ SME មិន​ថា​កម្រិត​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទេ ប៉ុន្តែ​វា​ជា​តម្រូវ​ការ​សេដ្ឋកិច្ច​ជាតិ​​​ដែរ។

លោក បាន​ពន្យល់​ថា «បច្ចុប្បន្ន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​យើង​កំពុង​តែ​វិវឌ្ឍន៍​ពី​កម្រិត LDC ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ ដូច្នេះ​ការ​ដែល​យើង​ពង្រឹង​សហគ្រាស​ធុន​តូច​ឱ្យ​មាន​ភាព​រឹង​មាំ​ ​វា​ជា​កត្តា​ដែល​សំខាន់​ណាស់​ដើម្បី​ជួយ​យើង​ឱ្យ​ឈាន​ទៅ​សម្រេចបាន ព្រោះ​នៅ​ពេល​ដែល​ប្រទេស​ផ្សេង​ៗ​លែង​មាន​តម្រូវការ​ពលករ​ គឺ​មាន​តែ​សហគ្រាស​ធុន​តូច និង​​មធ្យមនេះ​ហើយ ​​ដើរ​តួនាទី​ក្នុង​ការ​ចាប់យក​ និង​ទាក់ទាញ​ពលករ​ទាំងអស់​នោះ​មក​ធ្វើ​ការ មក​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែល​ជំរុញ​ដល់​ភាព​សាំ និង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា»។

«ហេតុ​ដូចនេះ​ហើយ​ ​នេះ​​ជា​មូល​ហេតុ​ចម្បងដែល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​យើង​គាំទ្រ​ទាំង​ស្រុង​ទៅ​លើ​ការ​បង្កើត​ CGCC ក៏​ដូច​ជា​ជំរុញ​គ្រឹះស្ថាន​សមាជិក​របស់​យើង​ឱ្យ​ចូល​រួម​ជា​មួយ​ CGCC ដើម្បី​ឱ្យ​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​កម្ពុជា​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កាន់​តែ​ល្អ​ប្រសើរ»។ នេះបើតាមលោក តុងងី។

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ឬ​ហៅ​កាត់​ថា (CGCC) ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុវត្ត​បង្កើត​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បាន​សម្រេច​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា ឆ្នាំ​២០២១​​ កន្លង​ទៅ​នេះ​ជា​មួយ​ទឹក​ប្រាក់​ដំបូង​ ២០០ លាន​ដុល្លារ​ ក្នុង​ការ​ជួយ​ស្រោចស្រង់​អាជីវកម្ម​នានា​ដែល​បាន​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩៕

​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ការបង្កើត CGCC មិនត្រឹមឆ្លើយតប​តម្រូវការទុនរបស់ SME ប៉ុណ្ណោះទេ ​ប៉ុន្តែ​ចូលរួមជំរុញសកម្ម​ភាពសេដ្ឋកិច្ច​

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម១៧ នាទីutes មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រសួងបរិស្ថាន នឹងរៀបចំបុណ្យកោងកាងសន្តិភាពនៅខេត្តកោះកុង ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា

ព័ត៌មានជាតិ១ ម៉ោង មុន

ន.ស.ស ចាប់ដៃជាមួយ អ.ដ.ក ដើម្បីដោះស្រាយវិវាទជូនអ្នកប្រើប្រាស់បណ្ណ ប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៤ ម៉ោង មុន

លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៤ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ឆក់ខ្សែក
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនអ្នកបកប្រែភាសាម្នាក់ ក្រោយឆក់ខ្សែក មិនបានសម្រេច

Sokha Hotels

ព័ត៌មានពេញនិយម