Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ «មិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។ ទង្វើនេះបង្ហាញនូវការមិនគោរពសេចក្ដីសម្រេចស្ថាពររបស់តុលាការខ្មែរក្រហម និងជាការប្រមាថធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើងរបស់អ្នកកាសែតភាសាអង់គ្លេស David Hutt ចុះថ្ងៃទី១៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមត្រូវបានរកឃើញ និងត្រូវកាត់ទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានការចូលរួមពីអង្គការសហប្រជាជាតិដែលមានសមាសភាពពីចៅក្រមចម្រុះខ្មែរ និងបរទេសផងដែរ។ ការលើកឡើងមិនទទូលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមគឺមានន័យថាមិនគោរពសេចក្ដីសម្រេចរបស់តុលាការខ្មែរក្រហម ប្រមាថដល់អ្នកស្លាប់ ព្រមទាំងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសាររបស់ជនរងគ្រោះ «វាមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិនោះទេ»។

អ្នកនាំពាក្យក៏បញ្ជាក់ផងដែរថាប្រទេសយ៉ាងតិចចំនួន១៧នៅអឺរ៉ុបដែលឆ្លងកាត់សង្គ្រាមលោកលើកទី២ ក៏បានបង្កើតច្បាប់ស្រដៀងនឹងកម្ពុជាផងដែរ ហើយមានប្រទេសខ្លះដាក់ទោសដល់អ្នកមិនទទួលស្គាល់ឱ្យជាប់ពន្ធនាគារដល់១០ឆ្នាំទៅទៀត។

ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «បុគ្គលណាដែលមិនទទួលស្គាល់ ឬដែលលើកតម្កើងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺមានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់វិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលដ៏ឃោឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា»។

កាលពីថ្ងៃទី១៨​ ខែកុម្ភៈ រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តសេចក្ដីសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងសំឡេង១១៥សំឡេងលើ១១៥សំឡេង។ ច្បាប់ថ្មីនេះ មាន៧មាត្រាបានដំឡើងកម្រិតទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ទៅលើអ្នកដែមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៥ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ធ្លាក់​ឡានក្រុង​ពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់​និង​របួស​ជាច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម