ព័ត៌មានជាតិ
ឃេីញនាងពោះធំ ពិបាកបណ្តើរម៉ូតូឡើងពីទូកនេសាទ សុំជួយ បណ្តេីរហើយជិះគេចខ្លួន តែគេចមិនរួច
យុវជនម្នាក់ត្រូវបានជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ជ្រោយចង្វារ បន្ទាប់ពីឃេីញនាងពោះធំសុំជួយបណ្តេីរម៉ូតូឡេីងចំណោត តែជិះគេចខ្លួនត្រូវប្តីនារីរងគ្រោះតាមទាន់ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០ចំណុចចំណោតមាត់ទន្លេក្បាលជ្រោយ ក្នុងភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ កេី ណាវី អាយុ៣២ឆ្នាំជនជាតិខ្មែរ ឥស្លាមមុខបរនេសាទត្រីស្នាក់នៅលេីទូកក្រុម៩ភូមិ១ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះរឿន ស្រីនី ភេទស្រីអាយុ២២ជនជាតិខ្មែរឥស្លាមស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញមានផ្ទៃពោះ៨ខែ ជិះម៉ូតូម៉ាកZoomer xពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GV 2707។
តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកនេសាទ ហើយឲ្យប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ទន្លេមុនខណៈនោះជនសង្ស័យក៏បានឡើងពីទូកដែរហើយបានសុំជួយបណ្តេីរម៉ូតូនោះ ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ជិះគេចខ្លួនបាត់ ភ្លាមៗនោះគាត់បានឡេីងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វារដេីម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ឌីរៀ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់