ព័ត៌មានជាតិ
ផ្លូវលំក្រាលគ្រួសក្រហមនៅស្រុកសណ្ដាន់ ដែលជាអំណោយសម្ដេចធិបតី កំពុងពន្លឿនការស្ថាបនា
ផ្លូវលំក្រាលគ្រួសក្រហមនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ការដ្ឋានស្ថាបនាកំពុងតែមមាញឹក។ ខណៈនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមនេះ។

ការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមនេះ មានប្រវែងជាង២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្មស្ថាបនាផ្លូវ ការដ្ឋានស្ថាបនាផ្លូវនេះ បានចាប់ផ្ដើមដំណើរការស្ថាបនានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ពេលនេះ ការស្ថាបនាផ្លូវ និងការរៀបចំប្រព័ន្ឋលូសម្រាប់រំដោះទឹកក្នុងរដូវវស្សាដែលមានទំហំជាង ១៣០ម៉ែត្រការ៉េ បានប្រមាណ ៥០ភាគរយហេីយ ដោយនឹងត្រូវបញ្ចប់ការស្ថាបនា នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអរគុណចំពោះកងវិស្វកម្មដែលកំពុងតែស្ថាបនាផ្លូវ ដោយការយកចិត្តទុកដាក់ខ្ពស់និងសូមអរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែមកពិនិត្យការស្ថាបនាផ្លូវនេះ ជាបន្តបន្ទាប់នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំដល់ក្រុមវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅពេលនេះ ត្រូវយកចិត្តទុកដាក់ស្ថាបនាឱ្យមានគុណភាពល្អ តាមលក្ខណៈបច្ចេកទេស ធានាការប្រើប្រាស់បានយូរអង្វែង ស្របតាមសំណូមពររបស់ប្រជាជន៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ