Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនផលិតដំណាប់ស្វាយ ឈប់បង្ហូរសំណល់រាវចូលស្ទឹង ក្រោយពលរដ្ឋត្អូញថាជះក្លិនស្អុយ ប៉ះពាល់ការរស់នៅ

បានផុស

នៅ

ក្រសួងបរិស្ថាន ព្រមានឲ្យក្រុមហ៊ុនផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. បញ្ឈប់សកម្មភាពបង្ហូរសំណល់រាវគ្រប់ប្រភេទ ចូលក្នុងស្ទឹងសែនជ័យ ភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបន្តទៀត បើមិនដូច្នេះក្រសួងនឹងចាត់វិធានការច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានដូច្នេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដឹកនាំ ក្រុមការងារអធិការកិច្ចចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ពីរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ចូលស្ទឹងស្រែខ្លុង។

តាមលោក ខ្វៃ អាទិត្យា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ គឺឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ៣០០ម) បន្ទាប់មកក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។

គួរជ្រាបថា ការចុះធ្វើការអធិការកិច្ចនៅជុំវិញរោងចក្រផលិតដំណាប់ស្វាយនេះ ធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា ក្រុមហ៊ុន KRR Processing Food Co., Ltd បង្ហូរកាកសំណល់ចូលទៅក្នុងស្ទឹង បណ្ដាលឱ្យទឹកស្ទឹងដែលសេសសល់តិចតួចនៅតាមបាតស្ទឹងប្រើប្រាស់មិនកើត សត្វផឹកមិនកើត ក៏ដូចជាក្លិននៃកាកសំណល់ដែលបង្ហូរចូលស្ទឹងជះក្លិនស្អុយពិបាកដល់ការដកដង្ហើម និងពិបាកសម្រាក។

ក្នុងបទសម្ភាសន៍ជាមួយតំណាងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់កើតហេតុ ពួកគាត់បានឱ្យដឹងថា ជារឿយៗក្រុមហ៊ុនលួចបង្ហូរសំណល់រាវចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ និងទឹកប្រើប្រាស់ពុំកើត។ ពលរដ្ឋស្នើសុំក្រសួង ជួយពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់។

ឆ្លងកាត់ការពិនិត្យ ប្រមូលសំណាកទឹក និងការសម្ភាសន៍ជាមួយពលរដ្ឋរួចមក ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដាក់ចេញវិធានការចំពោះមុខដូចជាតម្រូវឱ្យក្រុមហ៊ុនផលិតតំណាប់ស្វាយ ត្រូវអនុវត្តតាមច្បាប់ជាធរមាន ករណីក្រុមហ៊ុនមិនអនុវត្ត ក្រសួងនឹងមានវិធានការច្បាប់ដោយពុំមានការលើកលែងឡើយ។

ក្រុមការងារតម្រូវឱ្យ ក្រុមហ៊ុនពន្លឿនការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឱ្យបានរួចរាល់  ក៏ដូចជាកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមស្តង់បរិស្ថាន។

បន្ថែមពីនេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវគ្រប់ប្រភេទ ចូលក្នុងស្ទឹងជាបន្តទៀត ដោយត្រូវធ្វើការចាក់ទប់ប្រឡាយដីដែលមានសំណល់រាវហូរចូលស្ទឹងកន្លងមកនេះ និងទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវ។ ចំណែកការបញ្ចេញសំណល់អនុលោមតាមគោលការណ៍ច្បាប់ និងហាមដាច់ខាត ការដុតសំណល់រឹង សំរាមនៅទីវាល  និងត្រូវយកចិត្តទុកដាក់ និងត្រូវធ្វើការអនុវត្តតាមការណែនាំរបស់ក្រុមការងារនាពេលនេះ។

លោក ខ្វៃ អាទិត្យា អះអាងថា យោងលើភស្តុតាង នឹងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញ សំណល់រាវរបស់ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦ ២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម