Connect with us

ព័ត៌មានជាតិ

អេស៊ីលីដាធ្វើការបោះផ្សាយសញ្ញាបណ្ណធម្មតានៅដើមសប្តាហ៍ក្រោយ

បានផុស

នៅ

ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារ មូលបត្រកម្ពុជា  ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) នៅផ្សារមូលបត្រកម្ពុជា​ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយខ្លួននឹងធ្វើការប្រមូលទុនពីការបោះផ្សាយនេះជាង៨៥លានដុល្លារដើម្បីពង្រីកការផ្តល់កម្ចីទៅអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារនៅថ្ងៃទី១៩ ខែកុម្ភៈ សម្រាប់ទំហំបោះផ្សាយសរុបៈ ៣៤៣,៣៥​ប៊ីលានរៀល (ឬជាង៨៥លានដុល្លារ) ជាមួយរូបិយបណ្ណជាប្រាក់រៀល ដែលមានតម្លៃចារឹក ១សែនរៀល ក្នុងមួយសញ្ញាបណ្ណ។ ចំពោះសញ្ញាបណ្ណនេះមានរយៈ៧ឆ្នាំ (២០២៥-២០៣២) គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ និងមានអត្រាគូប៉ុង ៨.៥០% ក្នុងមួយឆ្នាំដែលទូទាត់ជាប្រចាំត្រីមាស។

កាលពីថ្ងៃទី២៥ខែមករា ធនាគារនេះបានប្រកាសថា ជាមួយនឹងផែនការនៃការគ្រោងកៀរគរទុនប្រមាណ១០០លានដុល្លារ ក្នុងការធ្វើបរិវិសកម្មរបស់ខ្លួនក្នុងដំណាក់កាលទីមួយ គឺខ្លួនបបានទទួលការបញ្ជាទិញគិតជាទឹកប្រាក់ជាង៨៥លានដុល្លារ ​។

​​​​​លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។​

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារអេស៊ីលីបានធ្វើការបោះផ្សាយមូលតប្រ​កម្មសិទ្ធិម្តងរួចទៅហើយនៅ CSX ដោយប្រមូលទុនបានចំនួន ១៧,៥ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្គរក្ស
សន្តិសុខសង្គម៣ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍២៤ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

សន្តិសុខសង្គម១៤ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២០ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

Sokha Hotels

ព័ត៌មានពេញនិយម