Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​​ហ៊ុន​​​បារាំង​​ផ្អាក​​គម្រោង​វារី​​អគ្គីសនី​១.៥​​ពាន់​លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា​ ក្រុម​ហ៊ុនបរទេស​ជាច្រើនទៀតក៏​ដកខ្លួន

បានផុស

នៅ

ក្រុម​ហ៊ុន​ថាមពល​យក្ស​​របស់​ប្រទេស​បារាំង Électricité de France បាន​ផ្អាល​គម្រោង​វារី​អគ្គីសនី​​របស់​ខ្លួន​ដែល​មាន​ទឹក​ប្រាក់​១.៥​ពាន់លាន​ដុល្លារ​អាមេរិក​នៅ​រដ្ឋសាន ក្នុង​ប្រទេស​មីយ៉ាន់ម៉ាដោយ​សារ​កង្វល់​​ជុំ​វិញ​សិទ្ធិ​មនុស្ស​ ខណៈ​របប​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ប្រើ​កម្លាំង​សាហាវ​ឃោ​ឃៅ​បង្ក្រាប​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​ទូទាំង​ប្រទេស។

គិត​ត្រឹម​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ជន​ស៊ីវិល​ជាង​២៣០​នាក់​​ត្រូវ​បាន​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​សម្លាប់​ក្នុង​ការ​បង្ក្រាប​លើ​បាតុករ​ដោយ​សន្តិ​វិធី​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន Électricité de France (EDF) បាន​ជូន​ដំណឹង​ដល់​ក្រុម​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ផ្អាក​គម្រោង​អភិវឌ្ឍ Shweli-3 Project រួម​ទាំង​​សកម្មភាព​​អ្នក​ម៉ៅការ​បន្ត​របស់​ខ្លួន។ ដឹក​នាំ​ដោយ​ EDF គម្រោង​​​៦៧១​មេហ្គាវ៉ាត់​បាន​កំពុង​អភិវឌ្ឍ​រួម​ជា​មួយ​ក្រុម​ហ៊ុន​ Marubeni Corporation របស់​ជប៉ុន និង​ក្រុម​ហ៊ុន​របស់​មីយ៉ាន់ម៉ា Ayeyar Hinthar។

ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ទទួល​​គម្រោង​អភិវឌ្ឍ​​កាល​ពី​ឆ្នាំ​២០១៨​ក្រោម​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ។ គម្រោង​ត្រូវ​បាន​រំពឹង​ថា នឹង​ផលិត​អគ្គីសនី​បាន​៣​ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​បណ្តាញ​អគ្គីសនី និង​ផ្គត់​ផ្គង់​ដល់​ប្រជា​ពល​រដ្ឋ​ជាង​៨.៥​លាន​នាក់​ទូទាំង​ប្រទេស។

ក្នុង​ខែ​កុម្ភៈ មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing បាន​និយាយ​ថា របប​យោធា​នឹង​បន្ត​គម្រោង​វារី​អគ្គីសនី​ដែល​មាន​ស្រាប់។

ទោះ​បី​ជា​យ៉ាង​ណា ចាប់តាំង​ពី​រដ្ឋ​ប្រហារ ១​កុម្ភៈ​មក កង្វល់​សិទ្ធិ​មនុស្ស​ក្នុង​ចំណោម​វិនិយោគិន​បរទេស​បាន​​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​​បាត់​បង់​ឱកាស​ដើម្បី​អនុវត្ត​គម្រោង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់លាន​ដុល្លារ​អាមេរិក។

កាល​ពី​ដើម​ខែ​កុម្ភៈ គម្រោង​​ឧស្សាហកម្ម​ទំនើប​ដែល​មាន​ទឹក​ប្រាក់​១​ពាន់លាន​ដុល្លារ​អាមេរិក​​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​​ឧស្សាហកម្ម​អចលនទ្រព្យ​ធំ​បំផុត​របស់​ប្រទេស​ថៃ​ Amata Corporation ក៏​ត្រូវ​បាន​ផ្អាក​ដែរ ដោយ​សារ​​ភ័យ​ខ្លាច​ពី​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់ដោយ​ប្រទេស​មហា​អំណាច​លោក​ខាង​លិច។

ក្រុម​ហ៊ុន​ភេសជ្ជៈ​ជប៉ុន​ Kirin ក៏​បាន​បញ្ឈប់ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ផលិត​ស្រាបៀរ​ជា​មួយ​ក្រុម​ហ៊ុន​ Myanma Economic Holdings Public Co. Ltd ដែល​ជា​ក្រុម​ហ៊ុន​ធំ​មាន​ម្ចាស់​ជា​យោធា​មីយ៉ាន់មា (MEHL) បន្ទាប់​ពី​រដ្ឋ​ប្រហារ។

លើស​ពី​នេះ​ទៀត អ្នក​ជំនួញ​សិង្ហបុរី​លេច​ធ្លោ​លោក​ Lim Kaling បាន​ដក​​ខ្លួន​ចេញ​ពី​ការ​បណ្តាក់​ទុន​ជា​មួយ​ក្រុម​ហ៊ុន MEHL ដែល​បាន​ធ្វើ​អាជីវកម្ម​បារី​ដ៏​ល្បី​​បំផុត​​នៅ​ក្នុង​ប្រទេស។

EDF បាន​និយាយ​ថា ខ្លួន​​ប្រកាន់​ភ្ជាប់​នូវ​​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​អនុសញ្ញា​នៃអង្គការ​ពល​កម្ម​អន្តរជាតិ ព្រមទាំង​គោល​ការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​សិទ្ធិមនុស្ស ​នៅ​គ្រប់​ផ្នែក​ដែល​ចូល​រួម។

ក្រុម​ហ៊ុន​និយាយ​ថា ខ្លួន​កំពុង​តាម​ដាន​ការ​វិវត្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​​ដោយ​សហការ​យ៉ាង​ជិត​ដិត​ជា​មួយ​ប្រទេស​បារាំង និង​អាជ្ញាធរ​សហភាព​អឺរ៉ុប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម