Connect with us

នយោបាយ

ក្នុងរយៈពេល៣ខែប្រធានរដ្ឋសភាជួបភ្ញៀវបរទេស១៩លើកជំរុញវិស័យការទូតសភា

បានផុស

នៅ

រដ្ឋសភាកម្ពុជាបានចេញសេចក្ដីជូនដំណឹងពីបិទសម័យប្រជុំសភានៅថ្ងៃទី១៨  ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបង្ហាញពីការងាររបស់សភាក្នុងរយៈពេល៣ខែកន្លងមកនេះ ក្នុងនោះចំពោះកិច្ចការទូតសភាថ្នាក់ដឹកនាំសភាបានជួបភ្ញៀវទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមិនតិចជាង៥០លើកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៩ ខែកុម្ភ អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានឱ្យដឹងថាក្នុងរយៈពេល៣ខែមកនេះថ្នាក់ដឹកនាំសភា គណៈកម្មការនានា ព្រមទាំងសមាជិកសភា បានជួបសវនាការជាមួយសភានានា និងឯកអគ្គរដ្ឋទូត រាជទូតប្រទេសជាមិត្តបានចំនួន៤១លើក ក្នុងនោះប្រធានរដ្ឋសភា សម្ដេច​សភាធិការធិបតី ឃួន សុដារី បានទទួលជួបភ្ញៀវចំនួន១៩លើក អនុប្រធានទី១ លោក ជៀម យៀប ទទួលជួបភ្ញៀវ១លើក ខណៈប្រតិភូជាន់ខ្ពស់ប្រទេស២ដែលជួបថ្នាក់ដឹកនាំសភាត្រូវបានកត់សម្គាល់ក្នុងសេចក្ដីជូនដំណឹងនេះគឺ ប្រតិភូជាន់ខ្ពស់មកពីប្រទេសវៀតណាម និងប្រតិភូជាន់ខ្ពស់មកពីប្រទេសម៉ាឡេស៊ី។

ប្រធានសភាសាធារណរដ្ឋវៀតណាមលោក ជិន ថាញ់មិន (Tran Thanh Man) បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រធានសភាប្រទេសម៉ាឡេស៊ីតាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) បានធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ដោយឡែកក្នុងក្របខណ្ឌពហុភាគីថ្នាក់ដឹកនាំ និងសមាជិកសភាបានចូលរួមសន្នីសិទ សិក្ខាសាលា កិច្ចប្រជុំនានានៃអន្តរសភាបាន១៧លើក ក្នុងនោះសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) ដែលសភាកម្ពុជាធ្វើជាសហប្រធានក៏ត្រូវបានកត់សម្គាល់ក្នុងសេចក្ដីជូនដំណឹងនេះផងដែរ។

គួរឱ្យដឹងផងដែរថា វិស័យការទូតសភាគឺជាកិច្ចការការបរទេសរបស់រដ្ឋសភា ក្នុងការចួលរួមចំណែកដល់ការពង្រឹង ពង្រីក និងកិច្ចការទំនាក់ទំនងចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និងរដ្ឋាភិបាលប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតរបស់ប្រទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីរដ្ឋសភាកម្ពុជា ក្នុងវេទិកាអន្តរសភានានាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម