ព័ត៌មានជាតិ
កម្មកររោងចក្រ ហ្វ័រម៉ាត ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗយ៉ាងរហ័ស ក្រោមកិច្ចសហការរវាងក្រសួងការងារ និងភាគីរោងចក្រ
កម្មករនិយោជិតសរុបចំនួន ៤៤១នាក់នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់អត្ថប្រយោជន៍ផ្សេងៗរួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី។

ក្រុមកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ថ្ងៃនេះពួកគាត់ពិតជាសប្បាយចិត្តជាខ្លាំង ដែលខាងក្រសួងការងារ និងខាងរោងចក្រ រៀបចំសម្របសម្រួលឱ្យពួកគាត់បានបើកប្រាក់ឈ្នួល។ ក្រុមកម្មករនិយោជិតបានលើកឡើងថា ការដំណើរការបើកប្រាក់ឈ្នួលនៅថ្ងៃនេះ ពិតជាលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ។

ក្រុមកម្មករនិយោជិតទាំងអស់ ក៏បានលើកឡើងបន្ថែមថា កន្លងមកនេះក្រសួងការងារបានជួយពួកគាត់ច្រើនណាស់ ដូចជាការរកកន្លែងការងារថ្មី បន្តផ្ដល់ជូនអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺតែងតែជួបសំណេះសំណាល ខ្វាយខ្វល់ពីសុខទុក្ខរបស់កម្មករនិយោជិត បន្ទាប់ពីរោងចក្រត្រូវបានរងហានិភ័យដោយអគ្គិភ័យឆាបឆេះ ផងដែរ។

កម្មករនិយោជិត ក៏បានអរគុណជាខ្លាំងចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួល និងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់បពួកគាត់ តាំងពីថ្ងៃកើតហេតុ រហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យ នៅថ្ងៃនេះ។
ជាមួយគ្នានេះ លោកស្រី អាន់ នីកា ប្រធានរដ្ឋបាលនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ក្នុងនាមលោកស្រីជាតំណាងភាគីរោងចក្រ និងកម្មករនិយោជិតទាំងអស់ លោកស្រីពិតជាមានក្ដីសោមនស្សរីករាយណាស់ ពេលលោកស្រីឃើញកម្មករនិយោជិតទាំងអស់ បានទទួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗយ៉ាងលឿនរហ័ស ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកបដោយភាពរលូន និងស្របតាមច្បាប់ត្រឹមត្រូវ។
លោកស្រី បន្តថា ក្នុងនាមរោងចក្រ និងតំណាងកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត ទាំងអស់ គឺពិតជាអរគុណជាខ្លាំងដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងការងារ ដែលបានសហការយ៉ាងយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់បន្តស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសូមជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាជូរបស់បងប្អូនកម្មករនិយោជិតទាំងអស់ប្រកបដោយតម្លាភាព លឿនរហ័ស និងទាន់ពេលវេលា៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ