Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ថា ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ខ្លាំង​ណាស់ គឺ​ផ្លាស់ប្តូរ​ពី​សង្គ្រាម​ទៅរក​សន្តិភាព

បានផុស

នៅ

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ប្រជាជន​កម្ពុជា​ពិតជា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ គឺ​ផ្លាស់ប្តូរ​ពី​សង្គ្រាម​ទៅ​រក​សន្តិភាព ផ្លាស់ប្តូរ​ពី​ក្រីក្រ​ទៅ​រក មានបាន​ក្នុង​ជីវភាព តែ​មិន​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ ដែល​មាន​កម្មវិធី​នយោបាយ​ល្អ ចេះ​គិតគូរ​ពី​ផល​ប្រ​យោ​ជ​ន៍​ជាតិ និង​ប្រជាជន​នោះទេ​។

លោក សុខ ឥសាន បាន​លើក​ឡើង​យ៉ាងនេះ​ថា ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ គឺ​ផ្លាស់​ប្តូរ​ពី​សង្គ្រាម​ទៅរក​សន្តិភាព ​ផ្លាស់​ប្តូរ​ពី​ក្រីក្រ​ទៅ​រក មានបាន​ក្នុង​ជីវភាព​។ តែ​ប្រជាជន​កម្ពុជា​មិន​ចង់​ផ្លាស់ប្តូរ គណបក្ស​នយោបាយ និង​មេដឹកនាំ​ណា ដែល​មាន​កម្មវិធី​នយោបាយ​ល្អ ចេះ​គិតគូរ​ពី​ផល​ប្រ​យោ​ជ​ន៍​ជាតិ និង​ប្រជាជន​នោះ​ទេ​។ ការ​ចង់​ផ្លាស់ប្តូរ​នៅ​កម្ពុជា គឺ​យកតាម​សម្លេង​ភាគច្រើន​លើសលប់ និង​ស្របតាម​គោល​ការ​ណ៍​ប្រជាធិបតេយ្យ មិន​យក​តាម​ការយល់ឃើញ​ញ​របស់​មនុស្ស​ភាគតិច​ទេ។

ការ​លើកឡើង​របស់​លោក សុខ ឥសាន មិនបាន​បញ្ជាក់​ចំ​ក្រុម​ណាមួយ ឬ​ឈ្មោះ​ណា​នោះ​ទេ ប៉ុន្តែ​ជារឿយៗ​មាន​ក្រុម​ស្រេកឃ្លាន​អំណាច​មួយចំនួន ដែល​ចាញ់ហើយ មិន​ទទួល​ស្គាល់​ថា ​ចាញ់​នោះ តែងតែ​ស្រែក​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ មិនចេះចប់ មិន​ចេះ​ហើយ តាំងពី​នៅក្នុង​ប្រទេស​រហូត​ទៅ​ក្រៅប្រទេស​។

ចំពោះ​បញ្ហា​នេះ លោក សុខ ឥសាន អះអាង​ថា ការដឹកនាំ​របស់​គណ​បក្ស​ណាមួយ​មាន​រយៈ​យូរ​នោះ មិន​សំខាន់​ទេ សំខាន់​លើ​ការដឹកនាំ​នោះ នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ​ដែរឬទេ ? ហើយ​អ្វិ​ដែល​សំខាន់​ជាងនេះ​ទៅ​ទៀត គឺ​ប្រជាជន​នៅតែ​បោះឆ្នោត​គាំទ្រ​៕
កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម