ព័ត៌មានអន្ដរជាតិ
បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប៣ម៉ឺននាក់ បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ
មហាអំណាចអឺរ៉ុបបានបង្ហាញនូវផែនការបញ្ជូនទ័ព ៣០០០០នាក់ ទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាព នៅពេលរុស្ស៊ី-អ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែគម្រោងនេះ ត្រូវបានភាគីរុស្ស៊ី ប្រតិកម្មទាំងក្តៅស្លឹកត្រចៀក និងប្រកាសក្តែងៗថា «ខ្លួនមិនអាចទទួលយកបានទេ»។

អង់គ្លេសនិងបារាំង គឺជាប្រទេសចេញមុខចេញមាត់ជាងគេ ដើម្បីប្រកូកប្រកាសឲ្យអឺរ៉ុប បង្កើតសម្ព័ន្ធភាពមួយកែនទ័ពឲ្យបាន ៣០ ០០០នាក់ សម្រាប់បញ្ជូនទៅអ៊ុយក្រែន ព្រោះតែមើលឃើញស្ថានការណ៍ថា ប្រធានាធិបតីអាមេរិក កំពុងដកដៃចេញពីទីក្រុងកៀវ និងបែរជាបន្ទន់ជំហរទៅខាងរុស្ស៊ីទៅវិញ។
តាមការចុះផ្សាយរបស់កាសែត Guardian, កងទ័ពដែលស្ថិតក្នុងផែនការនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍។

យ៉ាងណាក្តី មិនទុកឲ្យយូរឡើយ ភាគីរុស្ស៊ីស្រាប់តែបញ្ចេញប្រតិកម្មភ្លាមៗចំពោះគម្រោងការនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមុខឆ្លើយតបទៅវិញថា ទីក្រុមូស្គូកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ របាយការណ៍អំពីវត្តមានទ័ពណាតូ មកដីអ៊ុយក្រែន ពិតជាគួរឲ្យព្រួយបារម្ភមែនទែន វាប៉ះពាល់ខ្លាំងចំពោះសន្តិសុខរុស្ស៊ី។
លោកបន្តថា «នេះគឺជាប្រធានបទសំខាន់ណាស់សម្រាប់យើង ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក៏បានសង្កត់ធ្ងន់ហើយដែរកាលពីថ្ងៃអង្គារថា វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូនៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់យើង»។

សូមជម្រាបថា អឺរ៉ុបបានបង្ហាញផែនការនេះ ស្របពេលសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងបែកបាក់ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅសេតវិមាន។ ទីក្រុងវ៉ាស៊ីនតោន បែរជាងាកទៅរករុស្ស៊ី ធ្វើឲ្យបារាំងនិងអង់គ្លេស មិនពេញចិត្ត រួចក៏ចេញមុខដឹកនាំយុទ្ធនាការជួយអ៊ុយក្រែនតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ នៅសប្តាហ៍ក្រោយ ប្រមុខដឹកនាំប្រទេសបារាំង Emmanuel Macron និងអង់គ្លេស Keir Starmer នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ហើយគេកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងជាបន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ