Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

បានផុស

នៅ

ស្របពេល​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​អ៊ុយក្រែន​ លោក ហ្សេលេនស្គី​ កំពុងទាស់សម្តីគ្នា មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋការ​របស់​លោក ត្រាំ បានក្រើន​រំឭក​ដល់​​លោកហ្សេលេនស្គីឲ្យឈប់ឈ្លោះជាមួយលោកត្រាំ ហើយងាកមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែឲ្យទីក្រុងវ៉ាស៊ីនតោនវិញ។ 

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីនេះគឺចេញពីមាត់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Mike Waltz នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន ខកចិត្តបំផុតចំពោះលោក ហ្សេលេនស្គី ដែលហ៊ានរិះគន់លោកប្រធានាធិបតី ត្រាំ ខ្លាំងមិនអាចទទួលយកបាន។

លោក Waltz និយាយថា លោកបានផ្តល់ឱកាសមាសដល់អ៊ុយក្រែន ដើម្បីដោះដូរជាមួយការធានាសន្តិសុខ ដែលពួកគេអាចសង្ឃឹមបាន។ ធនធានរ៉ែកម្រទាំងនោះ ទីក្រុងកៀវអាចដោះដូរជាមួយជំនួយយោធាអាមេរិក ឬអាចទូទាត់ជាសំណាង សម្រាប់ជំនួយដែលទីក្រុងវ៉ាស៊ីនតោន ជួយនាពេលកន្លងមក។

លោក Mike Waltz (រូបថត៖ Reuters)

រឿងនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក ហ្សេលេនស្គី រារាំងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់ មិនឲ្យស៊ីញ៉េលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែណាមួយឡើយ។

កាលពីដើមខែកុម្ភៈ លោក ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យអាមេរិកបន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ ហើយប្រទេសទាំងពីរត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ដើម្បីកុំឲ្យទីក្រុងវ៉ាស៊ីនខ្វល់ខ្វាយ។

លោក ត្រាំ (រូបថត៖ Reuters)

សូមបញ្ជាក់ជាថ្មី យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។

ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន វាយបកទៅ ត្រាំ វិញ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៣ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ បញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ប្រេងឆៅ
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃ​ប្រេង​អន្តរជាតិ​ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់

ព័ត៌មានជាតិ២៨ នាទីutes មុន

ខេត្តស្វាយរៀង បង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អ៊ីស្រាអែល ​ប្រាប់​ថា សាកសព​ម្នាក់​ដែល​ហាម៉ាស​ប្រគល់ឲ្យ មិនមែន​ជា​ចំណាប់ខ្មាំង​ទេ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៤ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៩ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម