Connect with us

ចរាចរណ៍

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

បានផុស

នៅ

បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ ៧ មករា បាន​បើក​រថយន្ត​លុចស៊ីស ​RX​ 330 ១ គ្រឿង ជិះ​ជា​លក្ខណៈ​គ្រួសារ ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្រោម​ស្ពាន បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ មាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់-ស្រាល​ចំនួន ៤ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ យប់ ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​ត្រង់​ចំណុច​ស្ពាន​បាក់ ផ្លូវជាតិ​លេខ ២ ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ លី ឡាំ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​នគរបាល មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ (​រង​របួស​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត)។ ចំណែក​អ្នក​រួម​ដំណើរ​ទី១.ឈ្មោះ ឈុន ហ្គួ​ច​ទៀង ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ (​រង​របួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​)។ អ្នករួមដំណើរ​ទី២.ឈ្មោះ ល ហ្គ ជ ភេទ​ស្រី អាយុ ១៤ ឆ្នាំ ជា​សិស្ស (​ស្លាប់​នៅ​កន្លែង​កន្លែង​កើតហេតុ​)។ អ្នក​រួមដំណើរ​ទី៣.ឈ្មោះ ល ជជ ភេទ​ស្រី អាយុ ១៥ ឆ្នាំ ជា​សិស្ស (​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​)។ អ្នក​រួមដំណើរ​ទី៤.ឈ្មោះ ល សប៉ ភេទ​ប្រុស អាយុ ១១ ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ (រង​របួស​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​)។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​ RX330​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AU 8503 ជិះ​ជា​លក្ខណៈ​គ្រួសារ​ គ្នា ៥ នាក់ ប្តី​ប្រពន្ធ និង​កូនប្រុស-ស្រី ៣ នាក់ ដោយ​បុរស​ជា​ឪពុក​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល ១ រូប ផង​នោះ បាន​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ២ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​គេ​សង្ស័យ​ថា​អ្នក​បើក​ងងុយដេក​ងោក​មួយ​ភាំង ទើប​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ចំហៀង​ស្ពាន​ដាំ​ក្បាល​ក្រឡាប់​ធ្លាក់​ចូល​ដៃ​ប្រឡាយ​ក្រោម​ស្ពាន​ដែល​រីង​ទឹក ​រង​ការ​ខូចខាត​រថយន្ត ព្រមទាំង​ខ្ទាត​មនុស្ស​ចេញ​ពី​រថយន្ត​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​នៅ​ក្រោម​ស្ពាន។

ក្រោយពេល​កើត​ហេតុ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​មធ្យោបាយ​សមត្ថកិច្ច​ប្រគល់​ជូន​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ រង់ចាំ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ​ជំរុញ​​ឲ្យ​អ៊ីស្រាអែល​ស្តារ​លទ្ធភាព​មនុស្សធម៌​នៅ​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញមន្រ្តីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយពីតម្លៃវប្បធម៌ និងសិល្បៈជាតិ

ព័ត៌មានជាតិ២៤ នាទីutes មុន

បណ្ឌិត ហង់ជួន ណារ៉ុន៖កម្ពុជាមានមោទនភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម