Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​សម្លឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ប្រទេស​ឈូងសមុទ្រពែរ្ស

បានផុស

នៅ

ថៃកំពុង​សម្លឹង​មើល​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ជាមួយ​បណ្ដា​ប្រទេស​នៅឈូងសមុទ្រពែរ្ស​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែតបាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin បាន​លើកឡើងថា​ បណ្តាប្រទេសឈូងសមុទ្រពែរ្ស​​គឺ​ជា​ទីផ្សារដ៏សំខាន់បំផុតរបស់​ថៃនៅតំបន់​មជ្ឈិមបូព៌ា។

កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងភាគីទាំង២ មានទំហំសរុប​ប្រហែល ៣៦ ​ប៊ីលានដុល្លារ។ លោកស្រី Nalinee បាននិយាយថា ពាណិជ្ជកម្ម​ក្រៅប្រេង និងឧស្ម័នធម្មជាតិ បានកើនឡើងជិត ១០ ភាគរយ​ ហើយវា​នៅតែ​បន្តបង្ហាញពីនិន្នាការវិជ្ជមាន។

​បើតាម​បាងកកប៉ុស្តិ៍ លោកស្រី Nalinee បានជួបជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្ស​ (GCC) លោក Jasem Mohamed Albudaiwi កាលពីថ្ងៃពុធ​ ហើយ​ភាគីទាំង ២ បានព្រមព្រៀងគ្នាថា ​ថៃ និង GCC គួរតែចែករំលែកទំនាក់ទំនងជិតស្និទ្ធលើគ្រប់ទិដ្ឋភាព និងផ្លាស់ប្តូរ​ជំនាញគ្នា​។

លោកស្រី Nalinee បានស្នើឱ្យប្រទេសថៃ និង GCC ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍សុខភាព សន្តិសុខស្បៀង និងថាមពលទន់ ដែលជាវិស័យ​ជំនាញរបស់​ថៃ។ ភាគីទាំង ២ បានពិភាក្សាអំពីកាលានុវត្តភាព និងដំណើរការចរចា FTA ជាពិសេសការបង្កើតអនុស្សរណៈ​យោគ​យល់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ថៃ
ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

ថៃ​សម្លឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ប្រទេស​ឈូងសមុទ្រពែរ្ស

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក Macron ថា លោក​នឹង​ប្រាប់​លោក ត្រាំ កុំ​ឲ្យ​ចុះ​ញ៉ម ពូទីន

ព័ត៌មានជាតិ៧ នាទីutes មុន

ស្ថានទូតជប៉ុនរៀបចំពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សារបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា-អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២

ព័ត៌មានជាតិ២៣ នាទីutes មុន

បន្លែ​សរីរាង្គ​ខេត្ត​មណ្ឌលគិរី​មួយ​ថ្ងៃ​ ប្រមូល​លក់​ចេញ​បាន ១ តោន ខណៈ​អតិថិជន​ទិញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២០ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ

Space x
ព័ត៌មានជាតិ១៩ ម៉ោង មុន

តំណាងក្រុមហ៊ុនរបស់សេដ្ឋី Elon Musk ថាកម្ពុជាគឺជាគោលដៅវិនិយោគក្នុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម