Connect with us

កីឡា

វិសាខា ឬ ក្រុម​ខេត្ត​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ តេជោលីគ?

បានផុស

នៅ

ក្រុម​បាល់ទះ​វិសាខា ត្រូវ​ប្រឈម​នឹង​ក្រុម​ខ្លាំង ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​ស្វាយរៀង វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​តេជោលីគ វេលា​ម៉ោង​៤​រសៀល ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ជុំ​ទី​១ ក្រុម​វិសាខា ស្ថិត​នៅ​លេខ​​៣ ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពីឈ្នះ​៥​ប្រកួត និងចាញ់​២​ប្រកួត ខណៈក្រុម​ខេត្ត​ស្វាយរៀង ស្ថិត​នៅ​លេខ​៥ តាម​រយៈ​ជ័យជម្នះ​៣លើក និង​ចាញ់​៤​លើក។ ចូល​ជុំ​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​មក​ឈរ​លើ​កំពូល​តារាង ដោយ​បាន ឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត ហើយ​វិសាខា ស្ថិត​នៅ​លេខ​៤ បន្ទាប់​ពី​ឈ្នះ២ប្រកួត និង​ចាញ់​៣​ប្រកួត។

ប្រវត្តិ​ជួប​គ្នា​២​លើក​ នៅ​ជុំ​ទី១ វិសាខា បាន​យក​ឈ្នះ ក្រុម​ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល ៣-២ ប៉ុន្តែ​នៅ​ជុំ​ទី​២ ក្រុម​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ៣​-០។ នៅ​ពេល​​ ក្រុម​ខេត្ត​ស្វាយរៀង ចាញ់​ ជា​ពេល​ដែល​ពួក​គេ​ទើប​នាំ​ចូល​កីឡាករ​ថ្មី​ហ្វឹក​ហាត់​ជា​មួយ​គ្នា​​រយៈ​ពេល​ខ្លី ប៉ុន្តែ​នៅ​ពេល វិសាខា ចាញ់​ក្នុង​ជុំ​ទី២ ដោយសារ​ គួន ម៉ុម មាន​បញ្ហា​របួស​ចង្កេះ។

យ៉ាង​ណា នៅ​ពេល​នេះ ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​កំពុង​ពេញ​ល្អ​ដូច​គ្នា ដូច្នេះ​ច្បាស់​លាស់​​គឺ​តឹង​តែង​ខ្លាំង។ កីឡាករ​វាយ​ផ្តាច់​ឆ្នើម​របស់​ក្រុម​ខេត្ត​ស្វាយរៀង​គឺ​កីឡាករ​ឥណ្ឌា R. Ashwal ដែល​​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ច្រើន​ជាង​គេ​រហូត​៧​ដង។ កីឡាករ​សំខាន់​របស់​វិសាខា គឺ គួន ម៉ុម បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៥​ដង។

ថ្ងៃ​សៅរ៍ ទី​២២ កុម្ភៈ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ខេត្ត​ស្វាយរៀង vs វិសាខា (ម៉ោង​៤​រសៀល)
  • ក្រសួង​មហា​ផ្ទៃ vs បញ្ជាការដ្ឋាន​អង្គរក្ស (ម៉ោង​៦​ល្ងាច)

ថ្ងៃ​អាទិត្យ ទី​២៣ កុម្ភៈ វគ្គ​ផ្តាច់​ព្រ័ត្រ

  • ក្រុមចាញ់ vs ក្រុម​ចាញ់ ដណ្តើម​លេខ៣ (ម៉ោង​៤​រសៀល)
  • ក្រុម​ឈ្នះ vs ក្រុម​ឈ្នះ ដណ្តើម​ជើង​ឯក (ម៉ោង​៦​ល្ងាច)

បេក្ខភាព​ដណ្តើម​ពាន​ឯកត្តជន​ជា​អ្នក​វាយ​ផ្តាច់​ឆ្នើម​៖

  • កីឡាករ​ឥណ្ឌា R. Ashwal បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៧​ដង
  • កីឡាករឥណ្ឌូណេស៊ី Luvi បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៦​ដង
  • កីឡាករកម្ពុជា គួន ម៉ុម បាន​ក្លាយជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៥​ដង
  • កីឡាករ​កម្ពុជា ធី ម៉េងឡាយ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៣​​ដង
  • កីឡាករ​កម្ពុជា មឿន ម៉េងឡាយ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​៣​ដង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម