ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ីស្រាអែល គំរាមសងសឹកក្រុមហាម៉ាស ក្រោយប្រគល់សាកសពចំណាប់ខ្មាំងខុសមនុស្ស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា ក្រុមហាម៉ាស នឹងត្រូវរ៉ាប់រងចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីមិនបានប្រគល់សាកសពរបស់ Shiri Bibas ដែលជាម្តាយចំណាប់ខ្មាំងវ័យក្មេងជាងគេដែលត្រូវបានសម្លាប់ និងចាប់ខ្លួនទៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

សាកសពដែលក្រុមហាម៉ាស បានប្រគល់ឲ្យអ៊ីស្រាអែលមិនមែនជារបស់សាកសពអ្នកស្រី Shiri ទេ ប៉ុន្តែជារបស់សាកសពស្ត្រីហ្គាហ្សាម្នាក់ផ្សេងទៀត ដែលនាំឲ្យមានការផ្ទុះកំហឹងពេញប្រទេសអ៊ីស្រាអែល។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះថា៖ «យើងនឹងធ្វើសកម្មភាពដោយការប្តេជ្ញាចិត្តក្នុងការនាំយក Shiri មកផ្ទះវិញ រួមជាមួយនឹងចំណាប់ខ្មាំងរបស់យើងទាំងអស់ មិនថារស់ ឬស្លាប់ ហើយធានាថាក្រុមហាម៉ាសត្រូវរ៉ាប់រងទាំងស្រុងសម្រាប់ការរំលោភបំពានយ៉ាងឃោរឃៅ និងថោកទាបនៃកិច្ចព្រមព្រៀងនេះ»។
លោកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការធានារក្សាអដ្ឋិធាតុនៃចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

យោងតាមយោធាអ៊ីស្រាអែល នៅក្នុងការដោះដូរចុងក្រោយនេះ ហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងចំនួន ៤នាក់ មានដូចជា អ្នកកាសែតឈ្មោះ Oded Lifshitz, ទារកឈ្មោះ Kfir Bibas និងបងប្រុសរបស់គេអាយុ ៤ឆ្នាំឈ្មោះ Ariel ខណៈសាកសពមួយទៀតត្រូវគេរំពឹងថាជាអ្នកស្រី Shiri ដែលជាម្ដាយរបស់ក្មេងទាំងពីរ តែផ្ទុយទៅវិញវាបែរជាសាកសពមនុស្សផ្សេងទៅវិញ។ យោធាអ៊ីស្រាអែល បានឲ្យដឹងទៀតថា ឥឡូវសាកសពនោះមិនទាន់អាចសម្គាល់អត្តសញ្ញាណទេ។
យ៉ាងណាមិញ មិនមានប្រតិកម្មភ្លាមៗពីក្រុមហាម៉ាសឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល ប្រាប់ថា សាកសពម្នាក់ដែលហាម៉ាសប្រគល់ឲ្យ មិនមែនជាចំណាប់ខ្មាំងទេ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់