ព័ត៌មានជាតិ
គណៈកម្មការទី ៨ នៃរដ្ឋសភា ចុះឈ្វេងយល់វឌ្ឍនភាពបញ្ហាប្រឈម និងសំណូមពរ នៃការផ្តល់សេវា ប.ស.ស
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី ៨ ទទួលបន្ទុកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូចុះឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស ដើម្បីឈ្វេងយល់អំពីការធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុក្រឹតភាព។

នៅក្នុងឱកាសនោះ ជំនួបពិភាក្សាការងារជាមួយ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. និងថ្នាក់ដឹកនាំ ប.ស.ស. លោកស្រី ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ មានការទទួលស្គាល់ និងទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេស សមាជិក ប.ស.ស. លើការទទួលបានរបបសន្តិសុខសង្គមពេញលេញ។

លោកស្រីប្រធានគណៈកម្មការទី ៨ បានបន្ថែមទៀតថា សម្រាប់នីតិកាលទី ៧ នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសកល ក្នុងន័យនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ។

ក្នុងឱកាសនោះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ នៃគណៈកម្មការទី ៨ នៃរដ្ឋសភា និងបានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គម ដោយក្នុងនោះរួមមាន ៖ (១).វឌ្ឍនភាព និងការអនុវត្តរបបសន្តិសុខសង្គម (២).ប្រតិបត្តិការ និងរចនាសម្ព័ន្ធ ប.ស.ស. (៣). ការធ្វើបរិវត្តកម្មបច្ចេកវិទ្យារបស់ ប.ស.ស. (៤).បញ្ហាប្រឈម ដំណោះស្រាយនានា និងទិសដៅអនុវត្តបន្ត ព្រមទាំងចក្ខុវិស័យដែលត្រូវបន្ដការងារអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ ផងដែរ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?