Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នឹង​ជំរុញ​ឱ្យ​គ្រូពេទ្យ​បង្កើន​ក្រម​សីលធម៌​វិជ្ជាជីវៈ

បានផុស

នៅ

កំពង់ធំ ៖ ការ​អភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ នឹងជំរុញឱ្យក្រុមគ្រូពេទ្យបង្កើនក្រមសីលធម៌វិជ្ជាជីវៈ ដើម្បី​ពង្រឹង​ផ្នែកសេវាសុខភាព​ជូន​ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើងថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុង​ពិធី​រៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​ លោក​វេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ បាន​លើក​ឡើង​​ទៀត​ថា ចំពោះ​សកម្មភាព​របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ ដែល​បាន​អនុវត្តក្នុងពេលកន្លងមកនេះ គឺ​តាម​ការ​ណែនាំ និងចង្អុលបង្ហាញពី គណៈគ្រូពេទ្យជាតិកម្ពុជា​។ ក្នុងនោះការជំរុញនូវការចុះបញ្ជី និងផ្តល់អាជ្ញា ក៏ជាផ្នែកដែលមានសារសំខាន់ ដើម្បីពង្រឹងវិជ្ជាជីវៈ និងបង្កើនសកម្មភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបញ្ជាក់ថា កាលពី​ឆ្នាំ២០២៣ អាជ្ញាប័ណ្ណ​ទទួល​បាន​ពី​ថ្នាក់​ជាតិ​មាន​ចំនួន ១០៥ អាជ្ញាប័ណ្ណ ស្រី១៦ នៅឆ្នាំ២០២៤ បានទទួលសរុប ១០០ អាជ្ញាប័ណ្ណ ស្រី១២ និង ឆ្នាំ២០២៥ បានទទួលសរុប ១៣ អាជ្ញាប័ណ្ណ ស្រី៣ ផងដែរ។

ជា​មួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លើកឡើងថា ដើម្បី​ឱ្យវិជ្ជាជីវៈក្រុមគ្រូពេទ្យកាន់មានប្រសិទ្ធភាព ក្នុង​ការ​បម្រើ​ពលរដ្ឋ​ផ្នែកសេវាសុខាភិបាល ក្នុង​នោះ​អ្នក​ពាក់ព័ន្ធគ្រប់ផ្នែកត្រូវ ពង្រឹង​កិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ជា​មួយ​ភាគី​ពាក់ព័ន្ធ​នានា និង គ្រប់កម្រិត នៅថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន ទាំងមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋ និងឯកជន , ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌, វិន័យ និង វិធីសាស្ត្រ ក្នុង ការបំពេញការងារ , ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព សុវត្ថិភាពសេវាសុខាភិបាល , ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ ភារកិច្ច ដោយប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ក្រមសីលធម៌ និងមានសមធម៌ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

ការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នឹង​ជំរុញ​ឱ្យ​គ្រូពេទ្យ​បង្កើន​ក្រម​សីលធម៌​វិជ្ជាជីវៈ

សេដ្ឋកិច្ច១៤ នាទីutes មុន

ByteDC និង Huawei សហការគ្នាផ្តល់ដំណោះស្រាយ​ Hybrid Cloud

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

យោធា​ចិន​​​​បណ្ដេញ​យន្តហោះ​ហ្វីលីពីនចេញពី​ប្រជុំ​កោះ Spratly

ព័ត៌មានជាតិ២៩ នាទីutes មុន

ពលករខ្មែរនៅកូរ៉េ ៖ កុំចូលរួមបាតុកម្មញុះញង់ដោយក្រុមប្រឆាំង និងសូមជឿជាក់លើ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​​​ម្ចាស់​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​​នៅ​ក្រុងឡុង​ដ៍​បាត់របស់​ តែមិនប្តឹងប៉ូលិស​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ចរាចរណ៍៨ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម