Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

បានផុស

នៅ

កំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ ចុះមកប្រគល់នូវអគារទីចាត់ការ ,អគារបណ្ណាល័យ, អគារបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ទើប​ត្រូវ​បាន​សាងសង់រួចរាល់នាពេលថ្មីៗនេះ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធផលក្នុងសាលាបឋមសិក្សាទួលចំប៉ី ដែលជាចំណងដៃរបស់សម្ដេចតេជោនាពេលនេះរួមមាន អគារបណ្ណាល័យ១ខ្នងមាន២បន្ទប់, អគារទីចាត់ការ១ខ្នងមាន១បន្ទប់, បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ ព្រមទាំងលាបថ្នាំអាគារសាលាចាស់ឱ្យស្អាតឡើងវិញ។

សូមរំលឹកថា អគារសមិទ្ធផលថ្មីៗនេះ បានសាងសង់ឡើងបន្ទាប់ពីរលោកជំទាវ ហ៊ុន ម៉ាណា ចុះមកប្រគល់អំណោយផ្ទះទេវតាជូនដល់ពលរដ្ឋនៅក្នុងភូមិនេះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ដែល​ពេល​នោះ​លោកជំទាវបានចុះមកពិនិត្យមើលឃើញពីការខ្វះខាតអគារទីចាត់ការ អគារបណ្ណាល័យ និងអគារបន្ទប់ទឹកនៅទីនេះ ទើបលោកជំទាវសម្រេចរៀបចំសាងសង់ជូនដល់សិស្សានុសិស្សនៅទីនេះ។

លោកជំទាវ ហ៊ុន ម៉ាណា បាន​ពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋ និងក្មួយៗសិស្សានុសិស្សគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឆ្លៀតនៅក្នុង​ឱកាស​នេះ លោកជំទាវ​ក៏បានរៀបចំនូវអាហារមួយពេល​សម្រាប់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលានេះជាង១០០នាក់ ព្រមទាំងបានចែកជូននូវកាតាប ដែលមានជាសម្ភារៈសិក្សា សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម