Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិឥណ្ឌា២០០០នាក់កំពុងធ្វើការជាបុគ្គលិកឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា

បានផុស

នៅ

ការចេញផ្សាយរបស់ The Times of India បានឲ្យដឹងថា ប្រជាជនឥណ្ឌាជិត២០០០នាក់បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធ​ក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណែតនៅទីក្រុង Myawaddy ជិតព្រំដែនមីយ៉ាន់ម៉ា-ថៃ ដែលគ្រប់គ្រងដោយក្រុមជីវពលប្រដាប់អាវុធមីយ៉ាន់ម៉ា។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលទាំងនេះ ដែលភាគច្រើនត្រូវបានបោកបញ្ឆោតតាមរយៈការសន្យាផ្តល់ជូនការងារដែល​មា​ន​ប្រាក់​ចំណូលខ្ពស់ កំពុងត្រូវបានបង្ខំឱ្យធ្វើការក្លែងបន្លំតាមអ៊ីនធឺណិតដែលផ្តោតលើជនរងគ្រោះនៅទូទាំងប្រទេសឥណ្ឌា និងសហរដ្ឋ​អាមេរិក។ ខណៈពេលដែលជនរងគ្រោះមួយចំនួនត្រូវបានជួយសង្គ្រោះ ស្ថានទូតព្រមានថា ទំហំពិត​ប្រាកដ​​នៃការឆបោកគឺ​អាច​ធំជាងនេះទៅទៀត ដោយមនុស្សជាច្រើននៅតែមិនទាន់ដឹងពីគ្រោះថ្នាក់ដែលពួកគេប្រឈមមុខនៅឡើយ។

មន្ត្រីកុងស៊ុលឥណ្ឌាកំពុងធ្វើការដើម្បីជម្លៀសពលរដ្ឋឥណ្ឌា ស្ថានទូតបានព្រមានថា អ្នកដែលស្ម័គ្រចិត្តចូលរួមក្នុងការបោក​ប្រាស់ទាំងនេះមិនមែនជាជនរងគ្រោះទេ ប៉ុន្តែជាឧក្រិដ្ឋជន។ អាជ្ញាធរឥណ្ឌាបានជំរុញឱ្យអ្នកស្វែងរកការងារធ្វើផ្ទៀងផ្ទាត់ការផ្តល់ជូនការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងថៃ មុនពេលធ្វើដំណើរ ព្រោះអ្នកដែលពាក់ព័ន្ធនឹងការបោកប្រាស់អាចប្រឈមនឹងផលវិបាកផ្លូវច្បាប់។

(រូបភាព៖ AP)

ទីក្រុង Myawaddy បានក្លាយជាមជ្ឈមណ្ឌលដ៏ល្បីល្បាញសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលកម្មករត្រូវបានបង្ខិតបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការក្លែងបន្លំតាមអ៊ីនធឺណិត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែង។ ជនរងគ្រោះជាច្រើនដែលបានធ្លាក់ចូលទៅក្នុងការសន្យាការងារបោកប្រាស់ត្រូវបានជាប់នៅក្នុងមជ្ឈមណ្ឌលឆបោកដោយគ្មានមធ្យោបាយរត់គេចខ្លួន លុះត្រាតែពួកគេបង់ថ្លៃលោះនោះបាន។

អាជ្ញាធរថៃ បានចាត់វិធានការដោយការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈទៅកាន់តំបន់សំខាន់ៗ​ជាប់​​ព្រំដែន​ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋានប្រតិបត្តិការឆបោកទាំងនេះ។ ទោះបីជាមានវិធានការទាំងនេះក៏ដោយ ស្ថានភាពនៅតែធ្ងន់ធ្ងរ ដោយជនជាតិឥណ្ឌាជាច្រើននាក់ជាប់ក្នុងអន្ទាក់ដ៏គ្រោះថ្នាក់។

ខណៈពេលដែលបុគ្គលយ៉ាងហោចណាស់១៥០នាក់​ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនរងគ្រោះ ប៉ុន្តែចំនួនពិតប្រាកដ​គឺខ្ពស់ជាងនេះ ដោយសារមនុស្សជាច្រើនត្រូវបានគេរាយការណ៍ថា ធ្វើការដោយស្ម័គ្រចិត្តដោយមិនបានជូនដំណឹង​ដល់អាជ្ញាធរឥណ្ឌា​នោះ​ទេ​។

កាលពីថ្ងៃទី១៨ខែកុម្ភៈ ជនជាតិឥណ្ឌា៣នាក់បានរត់គេចពីមជ្ឈមណ្ឌលបោកប្រាស់នៅ Myawaddy ហើយត្រូវបានស្ថានទូតជួយទៅដល់ទីក្រុង Yangon។ ឥឡូវនេះពួកគេកំពុងត្រូវបានដំណើរការដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេស​ឥណ្ឌា​វិញ។ គិតចាប់តាំងពីខែមិថុនាឆ្នាំ២០២២ ប្រជាជនឥណ្ឌាជាង៦០០នាក់ត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការឆបោកនៅទូទាំង មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងថៃ៕

(រូបភាព៖ AP)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម