Connect with us

ព័ត៌មានជាតិ

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

បានផុស

នៅ

វិស័យ​ធំៗ ចំនួន ៣ នៅ​កម្ពុជា ត្រូវការ​កម្លាំង​ពលកម្ម​ជាង ៧ ម៉ឺន​កន្លែង ក្នុង​នោះ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រសួង មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៧១ ៧០៦ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៥៨ ៨៧៤ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៧ ១៩៧ កន្លែង និង វិស័យ​កសិកម្ម​មាន​ចំនួន ៥ ៦៣៥ កន្លែង។

ជាមួយ​គ្នា​នេះ ខេត្ត​កំពង់ឆ្នាំង​មាន ១៦ ៩០៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៦ ៩០៨ កន្លែង និង ផ្នែក​សេវាកម្ម ១ កន្លែង។ ខេត្ត​ស្វាយរៀង​មាន ១៥ ៤៤៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៤ ៧៥១ កន្លែង និង ផ្នែក​សេវាកម្ម ៩៨ កន្លែង។ រាជធានី​ភ្នំពេញ​មាន ១៤ ៥៧៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១០ ៩៤៧ កន្លែង ផ្នែក​សេវាកម្ម ៣ ៦២៦ កន្លែង និង ផ្នែក​កសិកម្ម ១ កន្លែង។ ខេត្ត​កំពង់ស្ពឺ​មាន ៦ ១៣៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៦ ១២៤ កន្លែង និង ផ្នែក​សេវាកម្ម ១១ កន្លែង។

ចំណែក​ខេត្ត​កណ្ដាល​មាន ៥ ៦០៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៥ ៥៣៧ កន្លែង និង ផ្នែក​សេវាកម្ម ៩ កន្លែង។ ខេត្ត​ក្រចេះ​មាន ៣ ៨០០ កន្លែង និង ផ្នែក​កសិកម្ម ៣ ៨០០ កន្លែង។ ខេត្ត​កំពង់ចាម​មាន ១ ៨៧៧ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៧៦២ កន្លែង និង ផ្នែក​សេវាកម្ម ១១៥ កន្លែង។

ដោយឡែក​ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ១ ៤៨៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៣៧១ កន្លែង និង ផ្នែក​សេវាកម្ម ១ ១១៣ កន្លែង។ ខេត្ត​រតនគីរី​មាន ១ ៣៩៦ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម​ចំនួន ១ ៣៩៦ កន្លែង។ ខេត្ត​តាកែវ​មាន ៨៧៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៨៥៦ កន្លែង និង ផ្នែក​សេវាកម្ម ២០ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ៣ ៦០០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៦១៨ កន្លែង សេវាកម្ម ១ ៥៤៤ កន្លែង និង​កសិកម្ម ៤៣៨ កន្លែង។

ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​ពលកម្ម​ជាង ៧ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន ៖ អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ខ្ចប់​វេច​ដោយ​ដៃ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​ចម្ការ​ដំណាំ យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី វិជ្ជាជីវៈ​ខាង​ការ​ផ្សព្វផ្សាយ និង​ទីផ្សារ មន្ត្រី​ឥណទាន និង​ប្រាក់​កម្ចី​ កម្មករ​ដំណាំ​ចម្រុះ​ និង​ចិញ្ចឹម​បសុសត្វ អ្នកបច្ចេកទេស​ត្រួត​ពិនិត្យ​ដំណើរការ​ផលិត អ្នក​ធ្វើការ​ក្នុង​កាស៊ីណូ និង​មុខរបរ​ផ្សេងៗ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

ព័ត៌មានជាតិ១៧ នាទីutes មុន

សភាសិក្សាវិធានការដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សក្រោមថ្នាក់ទី៩

ព័ត៌មានជាតិ៤៧ នាទីutes មុន

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ចរាចរណ៍២៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម