ព័ត៌មានអន្ដរជាតិ
បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបង្កើនការវិនិយោគនៅវៀតណាម
បណ្ដាក្រុមហ៊ុនពីកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុនពហុវិស័យ SK Group, Samsung និង LG គ្រោងពង្រីកការវិនិយោគរបស់ពួកគេក្នុងប្រទេសវៀតណាម ដោយផ្តោតលើថាមពល ការផលិតបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

SK Group ដែលជាក្រុមហ៊ុនពហុវិស័យធំជាងគេទី២របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគលើគម្រោងថាមពលដើរដោយឧស្ម័នធម្មជាតិពង្រាវចំនួន៣នៅវៀតណាម ក្នុងគោលបំណងអភិវឌ្ឍមជ្ឈមណ្ឌលថាមពលថ្មីមួយដែលរួមបញ្ចូលការអភិវឌ្ឍបញ្ញាសិប្បនិម្មិត អ៊ីដ្រូសែន ភស្តុភារ កសិកម្មដែលល្អសម្រាប់បរិស្ថាន និងនវានុវត្តន៍នៅវៀតណាម។
ក្នុងជំនួបជាមួយអគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក To Lam និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ឈិញ កាលពីសប្ដាហ៍មុន ប្រធានក្រុមហ៊ុន SK Group លោក Chey Tae Won បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកនូវឱកាសដើម្បីបង្កើនការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុននេះបានវិនិយោគប្រហែល ៣,៥ ប៊ីលានដុល្លារនៅប្រទេសវៀតណាមរួចហើយ ប៉ុន្តែភាគច្រើនជាការវិនិយោគដោយប្រយោល ដែលពាក់ព័ន្ធនឹងការទិញភាគហ៊ុនក្រុមហ៊ុនធំរបស់វៀតណាម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung Display បានបន្ថែមការវិនិយោគប្រមាណ ១,២ ប៊ីលានដុល្លារ សម្រាប់រោងចក្រផលិតអេក្រង់ជំនាន់ថ្មីដែលមានស្រាប់ក្នុងខេត្ត Bac Ninh ភាគខាងជើង។ ការវិនិយោគនេះ មានគោលបំណងធ្វើឱ្យប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់អេក្រង់ជំនាន់ថ្មីរបស់ Samsung ដែលដាក់ការវិនិយោគប្រមាណ ២៣ ប៊ីលានដុល្លារ នៅវៀតណាមរួចហើយ។
ក្រៅពីក្រុមហ៊ុន Samsung ក្រុមហ៊ុន LG ក៏បាននិងកំពុងបង្កើនការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រទេសវៀតណាមផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងគម្រោង LG Display នៅក្រុង Hai Phong ជាមួយនឹងគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។
ក្រុមហ៊ុនយក្សផ្សេងៗទៀតដូចជា Hyosung, Amkor និង Hana Micron ក៏កំពុងសម្លឹងមើលការពង្រីកការវិនិយោគ និងអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាមផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ