ព័ត៌មានជាតិ
បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ពិភពលោក នឹងយកទៅប្រើប្រាស់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ខណៈដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៩៤% បើតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិតេជោបានបង្ហើបឲ្យដឹងថា ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងនាំមកជាមួយបច្ចេកវិទ្យាទំនើបស៊េរីចុងក្រោយ ដើម្បីសម្រួលនិងបម្រើមុខងារប្រតិបត្តិការក្នុងអាកាសយានដ្ឋាន។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំគណៈប្រតិភូទូតរបស់ប្រទេសហ្វីលីពីន និងអូស្ត្រាលីចុះមកទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីរសៀលម្សិលមិញនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានឲ្យដឹងថា ការនាំយកបច្ចេកវិទ្យាទំនើបៗបង្ហាញពីការធ្វើទំនើបកម្មនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានដឹងជាអាកាសយានដ្ឋានដ៏ធំបំផុតមួយនៅលើពិភពលោក។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «បច្ចេកវិទ្យាដែលយើងនឹងយកមកបំពាក់សម្រាប់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សឹងតែទំនើបនិងស៊េរីចុងក្រោយដូចជា បច្ចេកវិទ្យា AVGS សម្រាប់សម្រួលការចូលចតដោយស្វ័យប្រវត្តិរបស់យន្តហោះ»។
ពាក់ព័ន្ធដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់ កិច្ចការធំៗស្ទើរតែបញ្ចប់ ១០០% នៅសល់តែការងារសេសសល់តិចតួចពាក់ព័ន្ធការរៀបចំដេគ័រ ដែលរំពឹងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែលតាមផែនការអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជានេះ នឹងចាប់ផ្តើមបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅអំឡុងខែកក្កដាខាងមុខនេះ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ