Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

បានផុស

នៅ

ក្រុមអ្នកជំនាញនៃវិស័យធុរកិច្ច​បានលើកឡើងថា បណ្តាពាណិជ្ជករ និងផលិតករក្នុងស្រុកត្រូវចេះយល់ដឹងឱ្យបានច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម​ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងនៅក្នុង សិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» កាលពីថ្ងៃទី ១៩ខែកុម្ភៈ ថាការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ស្វែងយល់បន្ថែមអំពីប្រភេទនៃស្តង់ដារ និងបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់លើគុណភាព និងសុវត្ថិភាពផលិតផល ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។

លោកថា៖«ក្នុងន័យនេះ សមត្ថភាព និងជំនាញ របស់ម្ចាស់សហគ្រាស និងបុគ្គលិក គឺមានសារៈសំខាន់ណាស់ និងជាកត្តាគន្លឹះក្នុងការធានាបាននូវស្តង់ដារផលិតផល និងកេរ្តិ៍ឈ្មោះសហគ្រាស ដើម្បីធានាចីរភាពនៃទីផ្សារ និងភាពប្រកួតប្រជែងរយៈពេលវែង»។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ​បណ្តាអ្នកផលិតក្នុងស្រុកតែចេះស្វែងយល់ឱ្យ​បានច្បាស់លាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម​ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងកសាងទំនុកចិត្តពីអតិថិជន។

លោកថា៖« ​សិក្ខាសាលា​នេះ ពិតជាបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ស្ថាប័នសាធារណៈ នៅក្នុងការជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។

លោកមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ​នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។

លោកបណ្ឌិត ក៏សង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធផលិតកម្មឲ្យបានល្អ គឺសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម ជាពិសេសក្នុងសហគ្រាសផលិតម្ហូបអាហារ ដោយបានលើកឡើងពីកត្តាសំខាន់ចំនួនបីនៅក្នុងដំណើរការគ្រប់គ្រងប្រព័ន្ធផលិតកម្ម រួមមាន ការគ្រប់គ្រងវត្ថុធាតុដើម ត្រូវធានាឱ្យបាននូវប្រភពគុណភាព ដំណើរការត្រឹមត្រូវ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន; ម្ចាស់អាជីវកម្មគួរតែវិនិយោគលើការគ្រប់គ្រងធនធានមនុស្ស រក្សាបុគ្គលិកដែលមានជំនាញ និងបន្តការអភិវឌ្ឍកម្លាំងពលកម្ម ;និង  ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាព និងពង្រីកអាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​ជនជាតិ​ចិន​៣០០​នាក់​​បន្ថែម​ទៀតដែល​សង្គ្រោះ​ពី​មណ្ឌលឆបោក​ ត្រូវ​បញ្ជូនទៅថៃ​ មុន​ចេញទៅចិន​

ព័ត៌មានជាតិ២៤ នាទីutes មុន

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម