Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាលឱ្យពន្លឿនការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព

បានផុស

នៅ

ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំឱ្យអាជ្ញាធរ និងអង្គភាពជំនាញពន្លឿនការដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត ទាំង៥ក្រុម និងទីចាត់ការអន្តរវិស័យខេត្ត ត្រូវពន្លឿន និងខិតខំដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ទាំងវិវាទដីធ្លី និងវិវាទផ្សេងៗតាមបណ្ដាក្រុង-ស្រុកទាំង១៣ តាមទំហំទំនាស់ ដោយត្រូវខិតខំធ្វើយ៉ាងណារួមគ្នាសម្របសម្រួលដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានចប់ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ព្រោះជាកង្វល់របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំ។

ពីកិច្ចប្រជុំនេះ លោក គួច ចំរើន បានស្នើដល់ទីចាត់ការធនធានមនុស្សខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត ត្រូវជួយពិនិត្យ និងផ្ដល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការតែងតាំង ដំឡើងថ្នាក់ ឬផ្លាស់ប្ដូរមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង-ស្រុក ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ ។

ក្នុងចំណោមប្រធានបទសំខាន់ផ្សេងទៀត លោកអភិបាលខេត្ត ក៏បានជំរុញដល់ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា រាល់គម្រោងទាំងអស់របស់ខេត្ត ត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ ដោយផ្ដោតសំខាន់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសចំពោះផ្លូវបេតុង ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យទៅលើសសៃដែក និងគុណភាពរបស់បេតុង ដើម្បីប្រាកដថាមានគុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់បានយូអង្វែង។

គូបញ្ជាក់ថា​ បើយោងតាមរបាយការណ៍វឌ្ឍនភាពគម្រោងវិនិយោគខេត្តឆ្នាំ២០២៥ ប្រចាំខែមករា បង្ហាញថា សម្រាប់រដ្ឋបាលក្រុង-ស្រុក ផ្នែកសេដ្ឋកិច្ចមាន១៨គម្រោង ផ្នែកសង្គមកិច្ចមាន៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនិងការប្រែប្រួលអាកាសធាតុមាន ១៣គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់មាន ១គម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

កីឡា១៦ នាទីutes មុន

Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

Sokha Hotels

ព័ត៌មានពេញនិយម